ខ្សឹបដាក់ត្រចៀក៖ យប់នេះឈ្មួញត្រៀមចេញឈើអាច១០ឡានសាំយ៉ុងពីស្រែពក ឆ្លងទៅវៀតណាមតាមស្រុកស្នួល ខេត្តក្រចេះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បន្ទាប់ពីយប់មិញចេញឈើអស់ ៧គ្រឿង មានឡានហាយឡែនឌឺរ១គ្រឿង Tacoma ១គ្រឿង និងឡានសាំយ៉ុង៥គ្រឿងពីពីស្រែពក ស្រុកសេសាន ខេត្តស្ទឹងត្រែង ឆ្លងទៅវៀតណាមតាមស្រុកស្នួល ខេត្តក្រចេះ ដោយជោគជ័យនៅចំពោះមុខសមត្ថកិច្ចជាច្រើនស្ថាប័ននោះ តាមគម្រោងយប់នេះអាចចេញ ឈើប្រហែលឡាន១០គ្រឿងឬលើសពីនេះ។
គេរាយការណ៍មកថា៖ អ្នករត់ការឈ្មោះគ្នី និងឈ្មោះម៉ៅ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានចាត់ចែងរួចហើយ ទើបឈើពេលនេះកំពុងលើកបានជាងពាក់កណ្តាលហើយ នៅចំណុចស្រែពក មុខចំការដូងប្រេង និងត្រៀមចេញយប់នេះ គ្រាន់តែឈ្មួញរងចាំសញ្ញាភ្លើងខៀវពីសមត្ថកិច្ចនៅខេត្តស្ទឹងត្រែងថាតើត្រូវចេញម៉ោងប៉ុន្មាន ព្រោះសមត្ថកិច្ចកំពុងអ៊ុតមើលរឿងត្រូវចេញឈើនេះបែកការណ៍ដល់ថ្នាក់លើឬនៅ?
ឈើនៅស្រែពកមានចំនួនជាង២០០ម៉ែត្រគូប របស់ឈ្មោះតួ និងជនជាតិវៀតណាម ដោយពួកគេរត់ការសុំដឹកអោយអស់ត្រឹម១សប្តាហ៍ បន្ទាប់ពីច្រកខេត្តរតនគិរីត្រូវបានបិទ៕

ដោយ៖ ខ្សឹបដាក់ត្រចៀក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print