យកកូនទៅផ្ញើទុកចោលនៅមន្ទីរពេទ្យកូនរត់ចេញមកស្លាប់នៅប្រឡាយទឹក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ: នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៧ វេលាម៉ោង៤ និង៥នាទីប្រជាពលរដ្ឋបានប្រទះឃើញសមនុស្សម្នាក់ហើមស្អុយក្នុងប្រឡាយទឹកមានដើមកំប្លោកព័ទ្ធជិតស្ថិតនៅក្នុងភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ។

ក្រោយពីរទទួលបានព័ត៌មានជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការណ៏ជាមួយប៉ុស្ដិនគរ បាលរដ្ឋបាលជីរោទី2ចុះដល់កន្លែងកើតហេតុ។
សពត្រូវបានគេស្គាល់ថាឈ្មោះឆន វុធភេទប្រុសអាយុ៤០ឆ្នាំជាតិខ្មែរ រស់នៅភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។

តាមការបំភ្លឺរបស់ឈ្មោះសេក ឆនភេទប្រុសអាយុ៧៥ឆ្នាំត្រូវជាឪពុករបស់សពថាកូនគាត់មានជំងឺប្រចាំកាយច្រើនមុខ មើលមិនជាសះស្បើយហើយគាត់បានអោយបងប្អូនបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំទុកផ្ញើពេទ្យនាំគ្នាត្រឡប់មកផ្ទះរវល់ធ្វើស្រែរហូតថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង១០ កូនគាត់បានរត់ចេញពីរមន្ទីរពេទ្យបាត់រកពុំឃើញរហូតដល់ថ្ងៃឃើញសពកូនមកស្លាប់ក្នុងប្រឡាយនិងដីចំការចំប៉ីរបស់ខ្លួនឯងទៅវិញ។

តាមការសន្និដ្ឋានជនរងគ្រោះក្ដៅអន្ទះអន្ទែងហើយចុះត្រាំទឹកបណ្ដាលអោយលង់ស្លាប់តែម្ដង។

តាមការពិនិត្យសពពុំមានស្លាកស្នាមឫបាក់អវៈយវៈអ្វីទេ។
សពត្រូវបានប្រគល់ជូនគ្រួសារសាច់ញាត្តិធ្វើការបូជានៅហ្នឹងដីចំការរបស់គាត់តែម្ដង៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print