គណៈបញ្ជាការ ឯកភាពខណ្ឌចំការមន ចុះទៅបិទអាជីវកម្មទីតាំងហ្គេម បាញ់ត្រីមួយកន្លែងដែលពុំមានច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ គណៈបញ្ជាការ ឯកភាព ខណ្ឌចំការមន ដឹកនាំដោយ លោក ប៊ុន សុភ័ក្រ្ត អភិបាល រងខណ្ឌចំការមននិងកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រីដោយខុសច្បាប់ ចំនួន២ទូ។
ការចុះបង្រ្កាបនេះបានធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៧ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដឹកនាំដោយ លោក ប៊ុន សុភ័ក្រ្ត  បានបញ្ជាក់ថា ទីតាំងហ្គេម បាញ់ត្រី ខាងលើនេះ ពុំមានច្បាប់អនុញ្ញាតពី សាលារាជធានីភ្នំពេញនោះទេទើប លោក ព្រំ សំខាន់ អភិបាល ខណ្ឌចំការមន បញ្ជាឲ្យដឹកនាំកម្លាំងចម្រុះចុះ ទៅបិទទីតាំងហ្គែមខាងលើតែម្តង ។
លោក បុ៊ន សុភ័ក្រ្ត  បានបន្ដទៀតថា ទូរហ្គែមដែលកំពុងដំនើរការនេះមានចំនួន២ទូរ  ចំណែកតំណាង ម្ចាស់អាជីវកម្មទូរហ្គែម បាញ់ត្រី  ត្រូវបានបញ្ឈប់ឱ្យ ធ្វើអាជីវកម្មតពីពេលនេះតទៅ ប្រសិនបើជាម្ចាស់ទីតាំង ខាងលើនោះ មិនគោរពតាមកិច្ចសន្យា និងមានវិធានការតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតទូហ្គេមបានចំនួន២ទូ ត្រូវ បានរឹបអូសដឹកតាមរថយន្ដយកទៅរក្សាទុក នៅសាលា ខណ្ឌចំការមនជាបណ្ដោះអាសន្នរង់ចាំការ វាយកំទេចចោលនៅពេលក្រោយ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print