ស្ត្រី​ម្នាក់​ប្តឹង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ ពី​បទ​ឆបោក​ប្រាក់​ជិត​៥០០០ដុល្លារ​អាមេរិក

ចែករំលែក៖

ខេត្តកណ្ដាល​៖ស្ត្រី​ម្នាក់​ ​ប្តឹង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ ពី​បទ​ឆបោក​ប្រាក់​ជិត​៥០០០ដុល្លារ​អាមេរិក​ ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដើម្បី​ចាត់ការតាម​តាម​ច្បាប់​ ។​ស្ត្រី​រងគ្រោះ​ កាលពី​រសៀល​ថ្ងៃ​ទី​១៤​ ខែ​សីហា​ បាន​ចូល​បំភ្លឺ​ ចំពោះ​មុខ​លោក​ ទិន​ សុចិត្រា​ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ហើយ​ស្នើ​ឲ្យ​តុលាការ​ចាត់​ការ​ ជនសង្ស័យ​តាម​ច្បាប់​ ។

ស្ត្រី​រងគ្រោះ​ឈ្មោះ​ ម៉ូវ សុខជា អាយុ៣៨ឆ្នាំ មាន​ទីលំនៅ​ផ្ទះលេខ១០៩៧ ផ្លូវលំ ភូមិថ្មគោល សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ បញ្ជាក់​ថា​ ជនសង្ស័យ​ឈ្មោះ​ កែវ មុន្នីរ័ត្ន​ ជា​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ ហើយ​ជា​អ្នក​ជិតខាង​នឹង​គ្នា​ ។​

ស្ត្រី​រងគ្រោះ​ អះអាងថា​ ជនសង្ស័យ​ កែវ​ មុន្នី​រ័ត្ន​ មិន​មែន​ឆបោក​ប្រាក់​ខ្លួន​តែ​ម្នាក់​ទេ​ គឺ​ តែងតែ​ដើរ​ឆបោក​ប្រាក់​អ្នក​ដទៃ​ជា​ច្រើន​ គ្រាន់​តែ​អ្នក​ខ្លះ​គេ​ខ្ជិល​ប្តឹងផ្ដល់​នាំ​រឿង​វែងឆ្ងាយ​ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​បាន​ចិត្ត​ដើរ​ឆបោក​គេ​គ្រប់​គ្នា​បែប​នេះ​ ទើប​ស្ត្រី​រងគ្រោះ​រូប​នេះ​ ដាក់​ពាក្យ​ប្តឹង​មក​តុលាការ​ ហើយ​សំណូមពរ​ឲ្យ​តុលាការ​ ចាត់​ការ​លើ​ជនសង្ស័យ​ កែវ​ មុន្នី​រ័ត្ន​ តាម​ច្បាប់​ ។

ស្ត្រី​ដដែល​ អះអាង​ថា​ ជនសង្ស័យ​មិន​មែន​​គ្មាន​លទ្ធភាព​សង​ប្រាក់​មក​វិញ​ទេ​ គឺ​ ជន​នេះ​មាន​ចេតនា​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​មិន​សង​ប្រាក់​មក​វិញ​ ហើយ​បែរ​ជា​មាន​លុយ​ទិញ​ឡាន​ និង​ មាន​លុយ​រកស៊ី​ដី​ទៅ​វិញ​ ។

ទង្វើ​បែប​នេះ​ ស្ត្រី​រងគ្រោះ​ ក៏​ស្នើ​ឲ្យ​ស្ថាប័ន​សាម៊ី​របស់​ជនសង្ស័យ​ កែវ​ មុន្នី​រ័ត្ន​ មាន​ចំណាត់​ការ​លើ​ជន​នេះ​ ផង​ កុំ​ឲ្យ​ចេះ​តែ​ដើរ​ឆបោក​ប្រាក់​គេ​តាម​អំពើ​ចិត្ត​បែប​នេះ​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print