នគរបាល​បញ្ជូន​អង្គរក្ស​លោក​ សួន​ សេរី​រដ្ឋា​ មក​តុលាការ​ សាកសួរ​ករណី​រក្សា​ទុក​អាវុធ​ខុសច្បាប់​និង​មាន​សារធាតុ​ញៀន​

ចែករំលែក៖

ភ្នំពេញ​៖បុរស​ម្នាក់​ជា​អង្គរក្ស​លោក​ សួន​ សេរី​រដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជូន​មក​ដល់​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​សីហា​ នេះ​ ដើម្បី​សាកសួរ​ករណី​រក្សា​ទុក​អាវុធ​ខុសច្បាប់​(កាំភ្លើង​ជ័រ)​ និង​ ធ្វើ​តេស្ត​ទឹក​នោម​មាន​សារធាតុ​ញៀន​។​

មន្ត្រី​តុលាការ​ ថ្លែង​ថា​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

នគរបាល​ បញ្ជាក់​ថា​ ជនសង្ស័យ​ឈ្មោះ​ ម៉ុម​ សួង​ អាយុ​៤៤ឆ្នាំ​ ជា​អង្គរក្ស​លោក​សួន​ សេរី​រដ្ឋា​ និង​ មាន​អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​សីហា​ នៅ​ក្នុង​ផ្ទះ​លោក​សួន​ សេរី​រដ្ឋា​ ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print