ព្រឹកនេះសម្តេចតេជោ ហ៊ុន សែនអញ្ជើញចុះមកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញចេញដំណើរចុះមកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ជាមួយនិងថ្នាក់ដឹកនាំប្រតិភូអមដំណើរ។ សម្តេចតេជោបានបញ្ជាក់លើផេកសម្តេចថា៖
ថ្ងៃនេះខ្ញុំឆ្លៀតពេលមកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ដែលមានទីបញ្ជាការដ្ឋាននៅខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់គឺពិនិត្យដោះស្រាយការលំបាករបស់កងកម្លាំងប្រដាប់អាវុធ។ សម្តេចបានបន្តថា៖ យើងនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយមានលេខ១២៨ ឬហៅថាកងពលតូចថ្មើរជើងលេខ១២៨ចំណុះឲ្យយោធភូមិភាគទី១។ យើងនឹងដាក់ទីតាំងកងទ័ពជើងទឹកឲ្យប្រចាំការនៅខេត្តស្ទឹងត្រែងផងដែរ។

ការរៀបចំទាំងអស់មិនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើ កិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print