ចោរឆក់យ៉ាងសកម្មពេលរាត្រី២នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួន បន្ទាប់ពីឆក់ការបូបស្រ្តីជនជាតិបរទេសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្រ្តីជនជាតិបរទេសម្នាក់បានសម្រេចតែរត់មិនរួចក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ ខណះកំពុងល្បាតតាមមូលដ្នានក៏ប្រទះឃើញដេញចាប់ឃាត់ខ្លួនបានភ្លាមៗ តែមង្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវ លេខ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី១ ឈ្មោះ ប្រាក់ ច័ន្ទបូណ៍មី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាសិស្ស,ជនសង្ស័យទី២ ឈ្មោះ មាស កាណាល់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់ទួលគោក ខណ្ឌទួលគោក ជាសិស្ស។

បើតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋានបានប្រាប់អោយដឹងថា៖ មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១កំពុងដាក់ល្បាតក្នុងមូលដ្នានក៏ស្រាប់តែ ប្រទះឃើញ ក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GM.0634ជិះគ្នា២នាក់តាមបណ្ដោយផ្លូវលេខ ៣០២ និងមានជនរងគ្រោះមួយក្រុមនិងអ្នកបើកម៉ូតូកង់បីដេញតាមពីក្រោយហើយស្រែកថាជួយផងចោរឆក់កាបូបភ្លាមៗនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ដែលកំពុងល្បាតក៏បានដេញតាមពីក្រោយរហូត ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១និងប្រជាពលរដ្នដែលនាំគ្នាដេញនោះឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់តែមង្ត។ ភ្លាមៗនោះដោយសារតែប្រជាពលរដ្នខឹងខ្លាំងពេកក៏បាននាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងបណ្ដាលអោយជនសង្ស័យទាំង២នាក់បែកមុខផងដែរ។

ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីជាជនជាតិបរទេសពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ចាប់យក និងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី។ ចំណែកាបូបជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ប្រគល់អោយទៅម្ចាស់វិញផងដែរតែជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print