ភ្នំពេញ ៖ ចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី មាណ៤ទៅ៥ម៉ែត្រ បានបាក់ស្រុតចូលទៅក្នុងការដ្ឋានសំណង់ ក្រុមហ៊ុន ប៊ូយ៉ុងថោន កាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដែលទីតាំងនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក សូរ វុទ្ធី មុខរបរ មេការ នៅក្នុង ក្រុមហ៊ុន ប៊ូយ៉ុងថោន ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺមានភ្លៀងធ្លាប់មួយមេយ៉ាងខ្លាំង ហើយដោយសារទឹកហូរចូលលូមិនទាន់ ទឹកភ្លៀងនោះ ក៍ច្រុះហូរទៅក្នុងការដ្ឋានសំណង់ មួយសន្ទុះក្រោយមកស្រាប់តែបាក់ស្រុតចិញ្នើមផ្លូវសហព័ន្ធរ៉ូស្ស៊ី ប្រវែង ប្រមាណ ៤ទៅ ៥ម៉ែត្រ ចូលទៅក្នុងការដ្ឋានសំណង់ ក្រុមហ៊ុន ប៊ូយ៉ុងថោន តែម្តង ។
លោក សូរ វុទ្ធី ប្រាប់បន្តឲ្យដឹងថា ទីតាំងដែលបាក់ដីចូលនោះ គឺក្រុមវិស្វករសំណង់បានជីកជំរៅប្រមាណជាង១០ ម៉ែត្រ បុកគ្រិះ និងចាក់ស៊ីម៉ង់ត៍រៀបជើងទេត្រឹមត្រូវតាមស្តង់ដា ដើម្បីការពារជាច្រើនថ្ងៃ ខែ មកហើយ ។ ហើយទីនេះ គឺត្រូវសាងសង់អាគារ កំពស់ ២២ជាន់ឯណោះ ។ លុះដល់ថ្ងៃកើតហេតុ ដោយសារតែទឹកភ្លៀងហូរចូលលូមិនទាន់ ក៍ហៀរចូលទៅក្នុងការដ្ឋានសំណង់ បណ្តាលឲ្យបាក់ដី និងរបងថ្ម ប្រវែង ជាង ៣០ម៉ែត្រ ចូលនៅក្នុងការដ្ឋាន បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរ សង្កាត់ និងអាជ្ញាធរខណ្ឌសែនសុខ ចុះពិនិត្យដល់កន្លែងកន្លែងកើតហេតុ ។ ប៉ុន្តែនៅក្នុងករណីនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ គឺខូចខាងតែប្រព័ន្ធខ្សែកាបមួយចំនួនធំនៅក្នុងដី ហើយរាល់ខូចខាតទាំងនេះ ក្រុមហ៊ុន ជាអ្នកទទួលខុសត្រូវចេញថ្លៃសំណងទាំងអស់ ៕ តុង សីហា