ក្រុងប៉ោយប៉ែត៖ នាព្រឹកថ្ងៃទី១៦ ខែសហា ឆ្នាំ២០១៧ នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុងការងារលទ្ធកម្ម ចុះពិនិត្យនិងប្រគល់ទទួលផ្លូវមួយបេតុងខ្សែ ប្រវែង៤៦០ ម៉ែត្រ ទទឺង៧ម៉ែត្រ កំរាស់០,១៥ ម៉ែត្រ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាថវិកា របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូលនិធិក្រុងប៉ោយប៉ែត ។
ផ្លូវមួយខ្សែនេះបានផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើររបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ចរាចរណ៍ប្រចាំថ្ងៃ ។
ក្រោយពីផ្លូវមួយខ្សែនេះបានស្ថាបនារួចរាល់ យើងសង្កេតឃើញ ទឹកមុខរបស់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ មានភាពស្រស់ស្រាយសប្បាយរីករាយអបអរសាទរនូវសមិទ្ធផលថ្មីមួយនេះយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់គិតគូរសុខទុក្ខនិងជីវភាពប្រជាពលរដ្ឋធ្វើការអភិវឌ្ឍន៍គ្រប់ទីកន្លែង ទាំងជនបទនិងទីក្រុង៕
ដោយ៖ សុខ ពេញណន