ក្រុងប៉ោយប៉ែត៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែតផ្នែកសណ្ដាប់ធ្នាប់បាន ចុះត្រួតពិនិត្យនៅតាមចំណតរថយន្ដ មួយចំនួនក្នុងក្រុងប៉ោយប៉ែតនិងមាន វិធានការក្ដៅទៅលើងអ្នកបើករថយន្ដ ទួរីសដឹកអ្នកដំណើរកុំឱ្យតម្លើងថ្លៃនិងផ្ទុក អីវ៉ាន់សំពីងសំពោងលើសចំណុះនាំឱ្យ មានគ្រោះថ្នាក់កើតឡើង។
ការចុះត្រួតពិនិត្យមានវិធានការ ចំពោះអ្នកបើកបររថយន្ដឈ្នួលដឹកអ្នក ដ*ំណើរទៅផ្ទះសម្បែងនិងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ។
លោកអនុសេនីយ៍ឯក ញ៉ៀន អ៊ុយអ៊ាង អធិការរងក្រុងប៉ោយប៉ែតទទួលបន្ទុក ផ្នែកចរាចរណ៍និងសណ្ដាប់ធ្នាប់ដែលដឹក នាំកម្លាំងចុះណែនាំអ្នកបើកបររថយន្ដ ឈ្នួលឱ្យដឹងថា ក្រៅអំពីការណែនាំមិនឱ្យ ដឹកអីវ៉ាន់សំពីងសំពោងលើសចំណុះ ដែលនាំឱ្យមានគ្រោះថ្នាក់គឺនៅបានណែ នាំមិនឱ្យតំឡើងតម្លៃសំបុត្ររថយន្ដផង ដែរ។
ដោយឡែកលោក សៅ សារឿន នាយផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតបាន ឱ្យដឹងថា ការចុះណែនាំដល់អ្នកបើករថ យន្ដឈ្នួលដឹកអ្នកដំណើរខាងលើនេះនៅ បន្ទាប់ពីទទួលបញ្ជារបស់លោក អាត់ ខែម ស្នងការនគរបាលខេត្ដបន្ទាយមាន ជ័យ ហើយការដឹកនាំបញ្ជាផ្ទាល់នោះគឺ លោកអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត។
លោកបានបន្ដថា ការចុះណែនាំដល់អ្នក បើកបររថយន្ដដឹកអ្នកដំណើរខាងលើ នេះមិនត្រឹមតែណែនាំមិនឱ្យដឹកសំពីង សំពោអនិងតំឡើងថ្លៃសំបុត្រប៉ុណ្ណោះទេ តែសមត្ថកិច្ចនៅបានត្រួតពិនិត្យចំពោះរថយន្ដមានបិទស្គត់ខ្មៅតម្រូវឱ្យម្ចាស់ រថយន្ដបកចោលដើម្បីជៀសវាងការ គ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថា ហេតុ។ ទន្ទឹមនឹងនេះសមត្ថកិច្ចនគរ បាលក្រុងប៉ោយប៉ែតនៅបានរៀបចំ សណ្ដាប់ធ្នាប់ចំពោះអ្នកលក់ដូរនៅតាម ចិញ្ចើមផ្លូវនិងក្រុមអាជីវរកលក់ដូរផ្លែ ឈើរុញតាមរន្ទេះនិងអ្នកលក់ដូរផ្សេងៗ ទៀតដើម្បីឱ្យមានភាពងាយស្រួលក្នុង ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ស្រុកកំណើតចូលរួមក្នុងពិធី បុណ្យភ្ជុំបិណ្ឌក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោកបានបញ្ជាក់ថា ចំពោះអ្នក បើកបររថយន្ដឈ្នួលគ្រប់ប្រភេទសមត្ថ កិច្ចជំនាញនៅបានអប់រំឱ្យមានបើកបរ ចេះអធ្យាស្រ័យគ្នាកុំបើកជែងនិងកុំពិសារ គ្រឿងស្រវឹងនៅពេលបើកបរ ហើយ បើកបរមិនឱ្យហួសល្បឿនកំណត់ជៀស វាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
លោកបានបន្ថែមថា ចំពោះម្ចាស់ រថយន្ដឈ្នួលណាដែលទទឹងរឹងរួសដាក់ អ្នកដំណើរលើសចំណុះនិងផ្ទុកអីវ៉ាន់ សំពីងសំពោងសមត្ថកិច្ចនិងចាត់វិធានការឱ្យអ្នកបើកបររថយន្ដឬដាក់ចុះទើប អនុញ្ញាតឱ្យធ្វើដំណើរ ហើយបើមិនអនុ វត្ដន៍តាមទេនោះនឹងឈានទៅដល់ការ ផាកពិន័យនិងមិនឱ្យធ្វើចរាចរណ៍ដឹកអ្នក ដំណើរថែមទៀត។ ការធ្វើបែបនេះគឺក្នុង ប្រយោជន៍ការពារសុវត្ថិភាពដល់បង ប្អូនប្រជាពលរដ្ឋពេលធ្វើដំណើរទៅកាន់ ស្រុកកំណើតដើម្បីជួបជុំសាច់ញាតិឪពុក ម្ដាយក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ មិន មែនតែធ្វើការណែនាំចំពោះអ្នកបើកបរ រថយន្ដឈ្នួលរត់ចាប់ម៉ូយក្រៅចំណត ប៉ុណ្ណោះទេ តែកន្លែងបជ្ជរសំបុត្រនៅក្នុង ក្រុងប៉ោយប៉ែតទាំ*ងអស់ក៏ត្រូវបានដាក់ កំហិតមិនឱ្យលក់សំបុត្រជូនដល់អ្នក ដំណើរទាំងពលរដ្ឋខ្មែរនិងជនបរទេស ដែលមានបំណងចូលមកក្នុងប្រទេស កម្ពុជាដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីយូរលង់ដូនតាខ្មែរយើងផងដែរ ៕
ដោយ៖ វណ្ណា