ខេត្តព្រះវិហារ៖ នារសៀលម៉ោង១៤និង០០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្តខេត្តព្រះវិហារ បានដឹកនាំប្រជុំផ្សព្វផ្សាយការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ និងណែនាំពង្រឹងការងារនគរបាលយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៌ឯក សុិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផៃប្រទេស ទទួលផែននគរបាលយុត្តិធម៏ និងក្រុមការងារជំនាញស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាលយ័ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ខណ្ឌ ស្រុក និងជំនួយការដែលបំពេញការងារជំនាញនគរបាលយុត្តិធម៏ កងរាជអាវុធហត្ថខេត្តជាច្រើននាក់បានអញ្ជើញចូលរួម ៕
ដោយ៖ សហការី