រកឃើញសំណល់ជាតិពុលលើជីរណា និងសរសៃគុយទាវបាញ់កាញ់ ដែលលក់នៅក្នុងផ្សារតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ ជីរណា និងសសៃគុយទាវបាញ់កាញ់ ដែលលក់នៅក្នុងផ្សារតាកែវមួយចំនួន ត្រូវបានរកឃើញថាមាននូវសំណល់ជាតិពុលដែល ការរកឃើញសំណលជាតិពុលនេះនៅ​ព្រឹក​ថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០១៧ ដោយរថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូលបាន​ចុះ​ត្រួតពិនិត្យ​ទំនិញ បន្លែ ផ្លែឈើ​នៅក្នុង​ផ្សារ​តាកែវ។

បន្ទាប់មកមន្ត្រីក៏បានដកហូត​បន្លែផ្លែឈើ​ជា​គំរូ​ចំនួន​៥៦មុខ សម្រាប់​យកទៅ​ពិសោធន៍​ក្នុង​រថយន្ត​ចល័ត ជា​លទ្ធផល​ក្រោយពី​ពេលធ្វើ​តេស្ត​ពិសោធន៍​លើ​បន្លែ ផ្លែឈើ និង​ស​សៃ​គុយទាវ​ហើយ​នោះ មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​រកឃើញ​នូវ​សំណល់​ថ្នាំ​កសិកម្ម​នៅលើ​ជីរ​ណា និង​សារធាតុ​ប៉ូ​រ៉ា​ក់​លើស​សៃ​គុយទាវ​បាញ់​កាញ់។ ទំនិញ​ដែល​រកឃើញ នូវ​សារ​ធាតុគីមី​ហាមឃាត់ និង​សំណល់​ថ្នាំ​កសិកម្ម​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​នឹង​ចាត់ វិធានការណ៍​ដោយ​ហាម​មិន​ឲ្យ​ចរាចរណ៍​លើ​ទីផ្សារ​តទៅទៀតទេ ។​

នៅក្នុង​យុទ្ធនា​ការណ៍​ត្រួតពិនិត្យ​ទំនិញ បន្លែ ផ្លែឈើ​ដោយ​រថយន្ត​ពិសោធន៍ ចល័ត​កាំកុងត្រូល​នេះ ធ្វើឡើង​ក្រោម​ការដឹកនាំ និង​ចូលរួម​ដោយ​លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ និងមន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ត្រីនគរបាល​ប្រចាំការ​នៅ​ផ្សារ​តាកែវ ។

​ក្រោយពេល​ រថយន្ត​ពិសោធ​ន៍​​មន្ត្រី​ជំនាញ​កាំកុងត្រូល​រកឃើញថា​មាន​កាកសំណល់​ជី​កសិកម្ម​នៅលើ​ជីរ​ណា និង​សារ​ធាតុគីមី​ប៉ូ​រ៉ា​ក់​នៅលើ​សរសៃ​គុយទាវ​បាញ់​កាញ់​នោះ​លោក ខាន់ សុខា បាន អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវទាំងអស់ ​ត្រូវមាន​ការប្រុងប្រយ័ត្ន​លើប្រភេទ​សរសៃ​គុយទាវ​បាញ់​កាញ់ និង​ជីរ​ណានេះ ព្រោះថា​ប្រសិនជា​បងប្អូន​​បរិភោគ​អាចនិង​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង ។

ដូច្នេះ​ដើម្បី​សុខមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋទាំងអស់គ្នា យើង​គួរ​បញ្ឈប់​ការបរិភោគ​លើ​សរសៃ​គុយទាវ​បាញ់​កាញ់​ណាសង្ស័យមានថ្នាំពុលពីព្រោះថា ការផលិត​របស់​ពួកគាត់​ភាគច្រើន​គឺ​បានដាក់​នៅ​សារធាតុ​គីមី​ប៉ូ​រ៉ា​ក់​ច្រើន​ទៅលើ​សរសៃ​គុយទាវ​បាញ់​កាញ់​ ដើម្បី​រក្សា​បានយូរ និង​សាច់​ស្វិត ។ ជាក់ស្តែង​ឆ្លងកាត់​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ​កាំ​កុង​ត្រល​មួយរយៈ​ កន្លងមក​នេះ គឺមាន​ពីរ​ករណី​ហើយ​ដែល​មន្ត្រីជំនាញ​ចាប់បាន​និងរកឃើញ​នៅ​សរសៃ​គុយទាវ​ប្រភេទ​បាញ់​កាញ់​នេះដែល​សុទ្ធសឹងតែ​បានដាក់​នៅ​សារ​ធាតុគីមី​ប៉ូ​រ៉ា​ក់​កំរិត​ខ្ពស់​៕  ភ្នំដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print