ប៉ូលិសខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលីសចាប់ឃាត់ខ្លួនខណៈកំពង់ធ្វើសកម្មភាពលក់ថ្នាំញៀនជាក់ស្តែងនិងដកហូតថ្នាំញៀនចំនួន២កញ្ចប់ធំ១តូច១ ។ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវរតេះភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប៉ូលីសបានអោយដឹងថាជនសង្ស័យមានឈ្មោះ សាយ សាមឿន (ហៅ ម៉ូម ) ភេទប្រសអាយុ៤៨ឆ្នាំមុខរបរមិនពិតនិងស្នាក់នៅបន្ទប់ជួលផ្លូវលំ សង្កាត់ទឹកល្អក់១ ខណ្ឌ ទួលគោក។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុននិងឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺសមត្ថកិច្ចបានជំុនាញស្រាវជ្រាវហើយកំណត់មុខសញ្ញាបានជាក់ស្តែងទើបឈានដល់ការឃាត់ខ្លួននិងដកហូតវត្ថតាងថ្នាំញៀនចំនួន២កញ្ចក់ធំ១ តូចច១តែម្តង។

បច្ចុប្បន្នជនសង្ស័យកំពង់ធ្វើការឃាត់ខ្លួននិងសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមផ្លូវច្បាប់៕
តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print