សមត្ថកិច្ចល្បាតខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ឆែកឆេររកឃើញថ្នាំញៀន៣កញ្ចប់តូចនិងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនមួយក្នុងពេលតែមួយ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យប្រុសស្រី៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតចំការមន កំពុងឈរស្ពាយការបូបដោយមានកាសង្ស័យ ក៏ ឃាត់ខ្លួន ដោយ ឆែកឆេររកឃើញថ្នាំញៀន៣កញ្ចប់តូចនិងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនមួយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៧ខែសីហា ឆ្នាំ២០១៧ មួយចំណុចនៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពួង២  និង មួយចំណុចទៀតនៅតាមបណ្ដោយផ្លូវ៣៤៨ ស្ថិតក្នុងសង្កាត់បឹងកេងកង៣  ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ១ឈ្មោះ នុត សុជាតិ ភេទស្រី អាយុ៤០ ឆ្នាំ មុខរបមិន ពិតប្រាដក ស្នាក់ម្ដុំផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពួង២  ខណ្ឌចំការមន។
ជនសង្ស័យ២ឈ្មោះ ញែ៉ម ស្រីម៉ានី ភេទស្រី អាយុ៣១ឆ្នាំ មុខរបមិន ពិតប្រាដក ស្នាក់ម្ដុំផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ជនសង្ស័យ៣ ឈ្មោះ យឿន ផៃ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបមិន ពិតប្រាដក ស្នាក់ម្ដុំសង្កាត់មនោរម្យ ខណ្ឌ៧មករា។
ជនសង្ស័យ៤ ឈ្មោះ លី ប្រុសខួចភេទប្រុស អាយុ១៩ ឆ្នាំ មុខរបមិន ពិតប្រាដក ស្នាក់ម្ដុំសង្កាត់អូរឡាំពិត ខណ្ឌចំការមន។

បើតាមសម្ដីពីសមត្ថកិច្ចខណ្ឌចំការមន បានឲ្យដឹងថា មុនកើតហេតុកម្លាំងសមត្ថកិច្ច បានជិះ ល្បាតនៅនៅចំណុចខាងលើ ក៏ប្រទះឃើញស្រ្តីជនសង្ស័យទាំងពីរដើ រស្ពាយកាបូប ក៏មានការសង្ស័យហៅឈប់សួរនាំ នឹងឆែកឆេរនៅក្នុងកាបូបស្ពាយ ក៏បានរកឃើញថ្នាំញៀន១កញ្ចប់តូចនិងជញ្ចីងមួយគ្រឿង ជាឧបរណ៍កសម្រាប់ថ្លឹងគ្រឿងញៀន និងមួយចំណុចទៀតជនសង្ស័យ២នាក់ខាងលើកំពុងជិះម៉ូតូម៉ាកMSX ពណ៍ស អត់ពាក់ស្លាកលេខដោយមានការសង្ស័យហៅឈប់សួរនាំ នឹងឆែកឆេរនៅក្នុងកាបូបស្ពាយ ក៏បានរកឃើញថ្នាំញៀន២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបាននគរបាលរដ្ឋបាលខណ្ឌចំការមន កសាងសុំណំរឿងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print