ខេត្តកំពង់ចាម: កូនត្រីនុយជិត១តោនកន្លះត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស ធ្វើរការបង្រ្កាបជាក់ស្តែង កាលពីវេលាម៉ោង០៥និង០០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបឹងកក់ក្រោយភូមិកងតាណឹងទី៩ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
លោក ជា ជួន អធិការស្រុកមេមត់បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាសសហការជាមួយកម្លាំងប៉ុស្តិ៍កងតាណឹងចុះបង្រ្កាបដឹកកូនត្រីនុយនៅចំណុចបឹងកក់ក្រោយភូមិកងតាណឹងទី៩ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាមចំងាយប្រហែល ២,០០០ម៉ែត្រជាលទ្ធផលបង្រ្កាបរុឺម៉កដឹកត្រីនុយចំនួន០២គ្រឿងនិង ម៉ូតូ០១គ្រឿងត្រីនុយចំនួន៥៩កានស្មើចំនួន១,៤៧៥គីឡូក្រាមចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។
លោកបាមបញ្ជាក់ថា ករណីនេះមធ្យោបាយនិងវត្ថុតាងត្រូវបានប្រគល់ជូនមន្ត្រីជំនាញជលផលស្រុកកងមាសដើម្បីបន្តនិតិវិធី៕វណ្ណៈ
...