ភ្នំពេញ : ជនសង្ស័យ៧នាក់និងម៉ូតូ៣គ្រឿងត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកចាប់វាយខ្នោះរួមនិងថ្នាំញៀន៩កញ្ចប់តូច។ កាលវេលាម៉ោង១យប់ឈានចូល ថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៧មុខបុរី៩៩៩ ក្រុម១៨ភូមិ២នៅតាមផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការ មន រាជធានីភ្នំពេញ។
លោក ផន អូន នាយបុ៉ស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកខណ្ឌចំការមន បានប្រាប់ថាដោយកម្លាំងល្បាតក្នុងភូមិសាស្រ្តក៏ប្រទះឃើញក្មេងស្ទាវ៧នាក់ខាងលើជិះមូ៉តូ៣គ្រឿងហើយពេលឃើញសមត្ថកិច្ចក៏បើកមូ៉តូរត់គេចតែដោយមានការសង្ស័យក៏ដេញឃើញបាននិងឆែកត្រួតពិនិត្យរកឃើញថ្នាំញៀន៩កញ្ចប់តូច។
1-ឈ្មោះ ម៉ៃ មរកត 2001មុខរបរ ជាងដែក ផ្ទះនៅ ភូមិ
ក្នុង ឃុំ ព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
2-ឈ្មោះ ចាន់ ម៉ារឌី 1996មុខរបរ គ្មាន នៅ ភូមិ ឃុំជាមួយ ឈ្មោះខាងលើ ។3-ឈ្មោះ លិន ប៉ូទ្បូ 1999
មុខរបរ ជាងម៉ូតូ នៅ ភូមិ ឃុំ ជាមួយគ្នា ។
4-ឈ្មោះ សាល ម៉ារីណា 1999 មុខរបរ ជាងរថយន្ត
នៅភូមិ ឃុំ ជាមួយគ្នា ។5-ឈ្មោះ សួន វិច្ឆិការ 2000
មុខរបរ គ្មាន នៅ ភូមិ ឃុំជាមួយគ្នា ។
6-ឈ្មោះ នីម សុខណានមុខរបរ សិស្សវិទ្យាល័យ
ខេត្តកណ្តាល នៅភូមិ ឃុំជាមួយគ្នា ។7-ឈ្មោះ វុធ ឈីវ 2000មុខរបរ គ្មាន ស្នាក់នៅផ្ទះផ្លូវ 99 សង្កាត់ផ្សារដើមថ្កូវ
មានថ្នាំញៀន 9កញ្ចប់ ទិញពីឈ្មោះ អា ខ្មៅ នៅម្តុំផ្សារ
បឹងត្របែក ។
-សំភារះ ដកហូត ថ្នាំញៀន 9កញ្ចប់ ពីឈ្មោះ វុធ ឈីវ
និងម៉ូតូ 3គ្រ ម៉ាក MSXពណ៌ ក្រហម ខ្មៅ ស្លាក
លេខ 1 FZ 6841 PPលេខតួ 5339634 ។
ម៉ាក C100 ប៊ិច ពណ៌ ខ្មៅស្លាកលេខ 1BJ 2118 PP
លេខតួ-ម៉ 8016092 ។ម៉ាក លេត ពណ៌ ស 1FA
3270 PP លេខតួ406864បច្ចុប្បន្ននាំមកប៉ុស្តិ៍កសាង
សំណុំរឿងបញ្ជូនទៅខណ្ឌ ។
សមត្ថកិច្ចបន្តថាក្រោយពីសួរនាំជនសង្ស័យទាំង៩នាក់ក៏បានឆ្លើយសារភាពថាទៅទិញថ្នាំញៀនយកមកជក់ហើយពេលត្រលប់មកវិញក៏ប្រទះជួបនិងសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីរកឃើញគ្រឿងញៀនហើយក៏ធ្វើការដកហូតក្រាមសថ្លាចំនួន៩កញ្ចប់តូច។
ក្រោយ ពេល កើតហេតុជនសង្ស័យទាំង៧នាក់និងម៉ូតូខាងលើ ត្រូវ បាន សមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ទំនប់ទឹកធ្វើការ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បី ចាត់ការ បន្ត តាម និ តិ វិធី ច្បាប់៕