ភ្ញាក់ផ្អើលនឹង ខេរៈ សិរី​មន្ត ​ចូលច្រៀងឲ្យ​​ហង្ស​មាស

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្តលេចមុខច្រៀងបទចម្រៀងឲ្យផលិតកម្មហង្សមាស ជា​មួយ​នឹង​បទ​ចម្រៀង​ពិរោះ​រណ្តំ​ចិ​ត្ត។​ មក​កាន់​ផលិត​កម្មថ្មី​ខេមរៈ សិរីមន្ត ក៏​បាន​ដឹក​ដៃប​ងប្រុស​លោក គឺ​លោក ខេរៈ ភារុណ ដែល​ជា​អ្នក​និពន្ធ​មក​ជា​មួយ​ផង​ដែរ​។
​ពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ទស្សនិកជន ព្រោះស្រាប់តែសុខៗលេចមុខតារាចម្រៀង ខេមរៈ សិរីមន្តក្នុងផលិតកម្មហង្សមាស ។ ​គណនីយ​ផលិត​កម្ម​រស្មី​ហង្ស​មាស​កាល​ពី​រាត្រី​ថ្ងៃទី​១៨ខែ​សីហា​នេះ​ពិត​ជា​ធ្វើឲ្យ​អ្នក​គាំទ្រ​តារា​ចម្រៀង ខេមរៈ សិរីមន្ត ភ្ញាក់​ផ្អើល​ខ្លាំង។ គណ​នីយ​ផលិត​កម្ម​លើក​ឡើង​ថា “សូម​ស្វាគម​ន៍ស​មាជិក​ថ្មី​មក​កាន់​គ្រួសារ ហង្ស​មាស គឺ​លោក ខេមរៈ សិរីមន្ត ។ រីក​រាយ​ស្ដាប់​បទ​ចម្រៀង​ដ៏​លន្លង់​លន្លោច​របស់​គាត់​ទាំង​អស់​គ្នា​ណា!​បទ​៖ ស្ទឹង​ត្រែង​​បង​អើយ​ច្រៀង​ដោយ​៖ ខេមរៈ សិរី​មន្ត​និពន្ធ​ទំនុក​ច្រៀង៖​ ខេមរៈ ភារុណ និង​​សម្រួល​តន្ត្រី​៖ ហង្ស អុក​ស៊ីន​ថានី”​។
បទចម្រៀងបើកឆាកដំបូងបរិយាយអំពីខេត្ត ស្ទឹងត្រែងកាន់តែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ទាំងខ្លឹមសារ និងអត្ថន័យជ្រាលជ្រៅ ដែលមិនដល់៣ម៉ោងផងអ្នកចូលស្តាប់បទចម្រៀងនេះមានចំនួនប្រមាណជាង២០ម៉ឺនដង។ វត្ត​មាន​ក្នុង​ផលិត​កម្ម​ធំ​មួយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ធ្វើ​ឲ្យផលិត​កម្ម​នេះ​បន្ត​នាំមុខ​ការ​ផលិត​បទ​ចម្រៀង​ថ្មី ហើយ​ក៏​ចាត់​ទុក​ថា​ផលិត​កម្ម​ដែល​​ប្រមូល​ផ្តុំដោ​យ​តារា​ចម្រៀង​លំដាប់​កំពូល​ៗដែរ។ សិល្បក​រ​ម្នាក់​លើក​ឡើង​ថា ខេមរៈ សិរីមន្ត សម្រេច​ចិត្ត​ចូល​ជ្រក​ក្រោម​ដំបូល​ផលិត​កម្ម​ហង្ស​មាស​ព្រោះតែ​ផលិត​កម្ម​ផ្តល់​អាទិ​ភាព​ច្រើន​ ពិសេស​ការ​យល់​ព្រម​លើ​លក្ខ​ខណ្ឌ​ទទួល​យក​បង​ប្រុស​ជាអ្នក​និ​ពន្ធ មក​ជា​​មួយ​​នឹ​ងលក្ខ​ខណ្ឌ​ផ្តល់​ឱកាស​ច្រើន​សម្រាប់​តារា​រូប​នេះប​ញ្ចេញប​ទចម្រៀង​តាម​ការ​ចង់​បាន ហើយ​ដំណឹង​ដែ​ល​លើក​ឡើង​ថា លោក​បាន​ចេញ​ពីផលិត​កម្ម​សាន់​ដេ មក​បើក​ផលិត​កម្ម​ផ្ទាល់ខ្លួ​ន​គឺ​បាន​ក្លាយ​ជា​រឿង​មិន​ពិត។​
​​ ថ្មីៗ​នេះ​តារាច​ម្រៀង​ល្បី​ដែល​ដើរ​ចេញ​ពី​សាន់​ដេមា​ន លោក កែវ វាសនា​ អ្នក​នាង សុខ ស្រីនា​ង អ៊ីវ៉ា ហើយ​ចុង​ក្រោយ​គឺ​ ខេមរៈ សិរី​មន្ត។ ​គ្រាដែ​ល​កន្ល​ង​មក​តារា​ចម្រៀង​ល្បីៗ​របស់​ផលិត​កម្ម​ហង្ស​មាស​ក៏ចាក​ចេញ​មិ​ន​តិច​រូប​ដែរមា​ន​ដូច​ជា​កញ្ញា ស៊ុន ស្រី​ពេជ្រ កញ្ញា ឈិត សុវណ្ណ​បញ្ញា អ្នក​នាង យក់ ថិត​រដ្ឋា​ជា​ដើម​។ វត្ត​មាន​ខេមរៈ សិរី​មន្ត​នៅផ​លិត​កម្ម​ហង្ស​មាស ក៏​ត្រូវ​​បា​ន​​គេ​ចាត់​ទុក​ថា​អាច​នឹង​មាន​ខ្លា​ពីរ​នៅ​ភ្នំ​តែ​មួយ​គឺ​ខេមរៈ សិរី​មន្ត និង​លោក​ព្រាប សុវត្ថិ​ដែល​កន្លង​មក​ត្រូវ​បាន​គេដឹ​ង​ថា​អ្នក​ទាំង​ពីរ​មាន​ឈ្មោះបោះ​សំឡេង និងត​ម្លៃខ្លួ​ន​ស្ទើរ​តែ​ប្រហាក់​ប្រហែល​គ្នា​។ ការចាកចេញរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ពីផលិតកម្មសាន់ដេ នឹងធ្វើឲ្យផលិតកម្មនេះកាន់តែថមថយកម្លាំងក្នុងការប្រកួតប្រជែងបទចម្រៀងលក់នៅលើទីផ្សារគ្រាដែលតារាល្បីៗដើរចេញជាបន្តបន្ទាប់៕
វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print