អាជ្ញាធរខណ្ឌដូនពេញ បន្តជីកដីដាក់ប្រព័ន្ធលូបំពង់លូមេ ដែលបាក់បង្កឲ្យស្ទះ​មិនដំណើរការល្អឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ សូមការអធ្យាស្រ័យដល់បងប្អូនប្រជាពលរដ្ឋ លើបញ្ហាការកក់ស្ទះចរាចរណ៍នៅតាមបណ្តោផ្លូវព្រះស៊ីសុវត្ថិ កាលពីវេលាម៉ោង១៣និង៣០ នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះត្រួតពិនិត្យការដ្ឋានជួលជុលនិងដាក់ប្រព័ន្ធលូថ្មី និង សម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ។

សូមបញ្ជាក់ថាទីតាំងដែល រដ្ឋបាលខណ្ឌដូនពេញ បានជីកដីដាក់ប្រព័ន្ធលូនេះគឺជាទីតាំងបំពង់លូមេ ដែរហូពីតំបន់ផ្លូវលេខ៤៧ វត្តស្រះចក -ល- ដែលកន្លងមកទីតាំងនេះតែងតែលិចនៅពេលដែលមានភ្លៀងខ្លាំងម្តង់ៗ ព្រោះបំពង់លូនេះបាក់ស្ទះមិនដំណើរការ ។

ចំពោះការដ្ឋាននេះផងដែលរដ្ឋបាលខណ្ឌដូនពេញ មិនអាចធ្វើនៅពេលយប់បាននោះទេ ព្រោះអគ្គីសនីកម្ពុជាស្នើអោយ រដ្ឋបាលខណ្ឌធ្វើការជីកនៅពេលថ្ងៃព្រោះទីតាំងដែលជីកនេះគឺបង្កប់ទៅដោយខ្សែរភ្លើង និង ទុយោទឹក ក្នុងករីណីជីកប៉ះចំខ្សែរភ្លើងវាអាចបង្ករអោយមានបញ្ហាបន្ថែមទៀត ហើយនេះជាគម្រោងជួសជុលរបស់រដ្ឋបាលខណ្ឌដូនពេញ ដោយរដ្ឋបាលខណ្ឌពុំមានអំពូលហ្វាគ្រប់គ្រាន់ដើម្បីបំភ្លឺនៅពេលយប់នោះទេ ហេតុនេះទើបរដ្ឋបាលខណ្ឌសំរេចចិត្តធ្វើការងារនេះនៅពេលថ្ងៃវិញ។
សូមបញ្ជាក់ថា ទីតាំងការដ្ឋាន ដែលរដ្ឋបាលខណ្ឌដូនពេញបានជីកដីដាក់ប្រព័ន្ធលូនេះ គឺជាទីតាំងបំពង់លូមេ ដែលបាក់ស្ទះ​មិនដំណើរការទាញទឹកពី ផ្លូវលេខ៤៧ វត្តស្រះចក និងផ្លូវមួយចំនួនទៀតក្នុងសង្កាត់ស្រះចក ដែលតែងតែបង្កការលិចលង់ នៅពេលដែលមានភ្លៀងខ្លាំងម្តងៗ និងដោយមានសំណូមពរយ៉ាងទទូច អោយរដ្ឋបាលខណ្ឌដូនពេញ ជួយដោះស្រាយការ​លិចលង់នេះ អោយខានតែបាននៅក្នុងរដូវវស្សានេះ។

ចំពោះការដ្ឋាននេះផងដែរ រដ្ឋបាលខណ្ឌដូនពេញ មិនអាចដំណើរការនៅពេលយប់បាន ដោយសារនៅក្រោមផ្លូវនេះ មានបង្កប់ខ្សែមេប្រព័ន្ធអគ្គិសនី របស់អគ្គិសនីកម្ពុជា និងប្រព័ន្ធទុយោទឹកស្អាត ដែលអង្គភាពពាក់ព័ន្ធ បានស្នើឲ្យរដ្ឋបាល​ខណ្ឌ​ធ្វើការជីកនៅពេលថ្ងៃ ដើម្បីងាយស្រួលក្នុងការអនុវត្ត និងដោះស្រាយនៅពេលជួបប្រទះករណី បញ្ហាផ្តាច់ចរន្ត ឬប្រព័ន្ធទឹកស្អាត ជាយថាហេតុ ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print