លួចគេបានវាគ្រាន់ដល់ម្ចាស់គេតាមទាន់រាងក្រែលអញ្ចឹងហើយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ : ជនសង្ស័យ២នាក់ ត្រូវ បាន ប្រជាពលរដ្ឋ ដេញតាម ចាប់ខ្លួនរួចប្រគល់អោយសមត្ថកិច្ច បន្ទាប់ពីពួក គេ បានធ្វើសកម្មភាព លួច ម៉ូតូ ១គ្រឿង ។

ហេតុការដេញចាប់ជនសង្ស័យនេះកើតឡើង កាល ពីវេលាម៉ោង ៨ ៖ ៣០នាទី ព្រឹក ថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចភូមិតាម៉ៅជើង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ ដែល ត្រូវ ឃាត់ ខ្លួន ១-ឈ្មោះ ង៉ែ ឫទ្ធី ភេទប្រុស អាយុ២០ឆ្នាំ, ២-ឈ្មោះ សាំង រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ។ អ្នក ទាំង ២ មានទីលំនៅ ភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ។
ជនសង្ស័យ បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាក វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ជា កម្មសិទ្ធិ របស់ ឈ្មោះ ផែន ភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិតាម៉ៅជើង ឃុំជាំតាម៉ៅ ស្រុកមេមត់។

ក្នុងខណៈពេលដែល ជនសង្ស័យ ទាំង ២នាក់ កំពុងតែធ្វើសកម្មភាពលួច ត្រូវបានជនរងគ្រោះឃើញ ទាន់ ហើយ ក៏ស្រែកឆោឡោឡើង និង នាំគ្នា ដេញ តាម ស្ទាក់ចាប់ឃាត់ខ្លួន ជនសង្ស័យ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីចាត់ការតាមនីតិវិធី៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print