ជិះម៉ូតូដួលក្រោមរថយន្តកិនស្លាប់ម្នាក់របួសស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្ចាក់បានស្លាប់នៅនិងកន្លែងចំណែក២នាក់ទៀតរបួសស្រាលខណះជិះម៉ូតូឌុបគ្នាចេញពីផ្ទះបងហើយត្រូវរថយន្តកៀរដួលបណ្តាលអោយអ្នកអង្គុយក្រោយខ្ទៀតចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១៣និង៤០នាទីរសៀលថ្ងៃទី២០ ខែសីហាឆ្នាំ២០១៧ នៅចំណុចផ្លូវ១៩៦២កែងផ្លូវលំ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចបញ្ជាក់ថាអ្នកស្លាប់ឈ្មោះ អ៊ុំ តុលា ភេទប្រុសអាយុ១៩ឆ្នាំមុខរបរជាងថ្នាំស្នាក់នៅការដ្ឋានសំណងភូមិវិមានទ្រុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខនិង មានស្រុកកំណើតភូមិព្រែរំដួលឃុំប្រសូតស្រុកស្វាយទាបខេត្តស្វាយរៀង(ស្លាប់)៕អ្នកបើកម៉ូតូឈ្មោះ យ៉ង់ ចិត្រា អាយុ២៥ឆ្នាំ(របួសស្រាស)។អង្គុយកណ្តាកឈ្មោះម៉ី សុខលី អាយុ៣២ឆ្នាំមុខរបរស្នាក់នៅជាមួយអ្នកស្លាប់(របួសស្រាល)។

ប្រភពពីអ្នកបើកបរបានប្រាបមសមត្ថកិច្ចថាមុនកើតហេតុរូបគេមានគ្នា៣នាក់ចេញពីធ្វើការទៅផ្ទះបងនៅក្បែកន្លែងកើតហេតុដោយជិះម៉ូតូមួយឌុបគ្នាគ្រឿងម៉ាកហុងដាឌ្រឹម១២៥ពណ៌ខ្មៅសេរី២០១៧មិនមានស្លាកលេខក្រោពីយមកក៍ត្រឡប់ទៅកន្លែងធ្វើការវិញដោយជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចខាងលើស្រាប់តែមានរថយន្តបើកបញ្ច្រាស់មិនចាំម៉ាកបានបើកមកកៀរម៉ូតូបណ្តាលអោយដួលធ្លាក់អ្នកអង្គុយក្រោយចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយឡែកគាត់អ្នកបើកម៉ូតូនិងអ្នកអង្គុយកណ្តាលរងរបួសស្រាល។
យោងតាមកាម៉ារ៉ាសុវត្តិភាពនៅក្បែកន្លែងកើតហេតុបានឃើញថាមុនកើតហេតុជនរងគ្រោះទាំងបីនាក់ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីលិចទៅកើតស្របជាមួយរថយន្តដឹកទឹកកកពណ៌ខៀវមួយគ្រឿងខណះមកដល់ចំណុចខាងលើរថយន្តដឹកទឹកកកបានអកសឺររថយន្តនៅខាងមុខក៍ជាន់ហ្វ្រាំងឈប់គាប់ជួនម៉ូតូបើកមកពីក្រោយក្នុងល្បឿនលឿនបានជាន់ហ្វ្រាំងឈប់ដែលបណ្តាលអោយដួលខ្ទៀតអ្នកអង្គុយខាងក្រោយចូលក្រោមរថយន្តកូរ៉េពណ៌សចំណុះ៥តោនដែលបើបញ្ច្រាស់គ្នាបណ្តាលអោយកិនស្លាប់ម្នាក់ភ្លាមៗដោយឡែករថយន្តក្រោយហេតុការណ៍បានបើកកេចអស់។
តាមសំដីយុវជនម្នាក់មិនប្រាប់ឈ្មោះបានប្រាប់ថាក្រោយហេតុការណ៍ភ្លាមៗគាត់បានដេញតាមរថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាកហុិនដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3C-5239ដែលសង្ស័យហើយក៍បានដេញតាមពីក្រោយដល់ភូមិកាកាបសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យទើបទាន់រថយន្តខាងលើនិងបានប្តឹងសមត្ថកិច្ចអោយចុះទៅពិនិត្យរថយន្តខាងលើថាតើជារថយន្តបង្ករឫក៍មិនមែន។
តាមសំដីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថាចំពោះរថយន្តដឹកឥដ្ឋម៉ាកហុិនដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3C-5239 ដែលប្រជាពលរដ្ឋដេញតាមឃាត់នោះក៍មិនទាន់ច្បាស់នៅឡើយថាជារថយន្តបង្ករឫក៍យ៉ាងណាទេដោយរងចាំសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញចុះមកពិនិត្យនិងធ្វើការស្រាវជ្រាវសិន។
បច្ចុប្បន្នសពត្រូវបានប្រគល់អោយបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print