ម្តាយប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនកូនយកទៅបន្សាបគ្រឿងញៀន,សមត្ថកិច្ចរកឃើញអ្នកពាក់ព័ន្ធច្រើនអ្នកទៀត ដូចសម្លកំពិស

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងមុននេះបន្តិចថា កាល ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋឈ្មោះឆាយ.មួយគា ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិត្រពាំង ឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ បានសំណូមពរដល់សមត្ថកិច្ចអោយជួយឃាត់ខ្លួនកូនប្រុសរបស់គាត់ឈ្មោះ ប៊ី.ម៉េងលាង អាយុ២១ឆ្នាំយកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ដោយកូនប្រុសរបស់គាត់ប្រើប្រាស់គ្រឿងញៀននិយាយមិនស្តាប់និងសេពគប់មិត្តភក្ត័មិនល្អ។

ក្រោយពីទទួលសំណូមរបស់ប្រជាពលរដ្ឋកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ តាមរកឃាត់ខ្លួនកូនប្រុសរបស់គាត់ តែរកមិនឃើញ។

លោកឧត្តសេនីយ៍ស្នងការ បានឲ្យដឹងទៀតថា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៥និង៣០នាទី ទើបកំលាំងសមត្ថកិច្ចបានឃាត់ខ្លួនកូនប្រុសរបស់គាត់ឈ្មោះ ប៊ី ម៉េងលាង យកមកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីបំពេញឯកសារបញ្ជូនទៅ មណ្ឌលកែប្រែបន្សាបសារធាតុញៀន តាមសំណូមពររបស់គាត់។

រហូតដល់ការធ្វើតេស្ត រកសារធាតុញៀនលទ្ធផល(វិជ្ចមាន)ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូត ទូរស័ព្ទម៉ាកណូគា ចុចពិល១គ្រឿង។

លោកក៏បានប្រាប់ឲ្យដឹងដែរថា ក្រោយពីឃាត់ខ្លួនឈ្មោះ ប៊ី ម៉េងលាង នៅវេលាម៉ោង៨និង១៥នាទី ក៏មានមុខសញ្ញាទូរស័ព្ទមកលេខរបស់ប៊ី ម៉េងលាង រកទិញថ្នាំយកទៅជក់ហើយកំលាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន៦នាក់ ១-ឈ្មោះ ហាក់ ហុង ភេទប្រុសអាយុ១៥ឆ្នាំ ២-ឈ្មោះ ប៊ិច សុខ លី ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំងពីរនៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ៣-ឈ្មោះ ហាង ចាន់ ភេទប្រុសអាយុ៣៤ឆ្នាំ ៤-ឈ្មោះ រ៉ា វាសនា ភេទប្រុសអាយុ២៣ឆ្នាំ ៥-ឈ្មោះ ហ៊ាង សីហា ភេទប្រុសអាយុ២៦ឆ្នាំ ៦-ឈ្មោះ គង់ វិជ្ជា ភេទប្រុសអាយុ២៨ឆ្នាំ អ្នកទាំង ៦នាក់ខាងលើ រស់នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។

នៅថ្ងៃដដែលក៏បានទទួលពត៌មានពីកំលាំងភ្នាក់ងារថា មានមុខសញ្ញាចែកចាយ.ជួញដូរគ្រឿងញៀន ឈ្មោះផល្លា តុង ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិថ្មី ឃុំដងក្តារ ស្រុកស្ទឹងត្រង់។

ក្រោយពីទទួលពត៌មាននៅវេលាម៉ោង៣ កំលាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្តារ បានប្រើវិធានញុះញង់បង្ក្រាបមុខសញ្ញា ចែកចាយជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន។

ពេលកំណត់ប្រគល់ទទួលថ្នាំឈ្មោះ ផល្លា តុង មិនបានមកទេ គឺអោយឈ្មោះ អន អ៊ុន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំដងក្តារ ស្រុកស្ទឹងត្រង់ និងឈ្មោះ យីម លីហេង ភេទប្រុស អាយុ28ឆ្នាំ មានទីលំនៅភូមិអូរពី ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ជាអ្នកយកថ្នាំមកប្រគល់អោយកំលាំងភ្នាក់ងារហើយកំលាំងយើងបានធ្វើការឃាត់ខ្លួនឈ្មោះ អន អ៊ុន និងដកហូតសំភារៈវត្ថុតាងរួមមាន ៖
ថ្នាំញៀនម្សៅក្រាមពណ៌ ស ចំនួន៥កញ្ចប់តូច(ឆែកឆេរលើខ្លួន) , ទូរសព្ទ័១គ្រឿងម៉ាក់ណូគា ។ ចំណែកឈ្មោះ យីម លីហេង និង ឈ្មោះ ផល្លា តុង បានរត់គេចខ្លួនបាត់។

ក្រោយពេលឃាត់ខ្លួនក៏មានមុខសញ្ញាសង្ស័យបានទូរស័ព្ទមករកទិញថ្នាំយកទៅជក់ហើយកំលាំងសមត្ថកិច្ចបន្តធ្វើការឃាត់ខ្លួនបានចំនួន03នាក់មានឈ្មោះ÷
១-ឈ្មោះ ហុន ហ៊ាន ភេទប្រុសអាយុ២១ឆ្នាំនៅភូមិត្រពាំងឫស្សីឃុំជយោ ស្រុកចំការលើ
២-ឈ្មោះ ដូត នាន់ ភេទប្រុសអាយុ២៦ឆ្នាំនៅភូមិអង្កោល ឃុំសូភាស ស្រុកស្ទឹងត្រង់
៣-ឈ្មោះជុំ ជីន ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិត្រពាំងឈូកឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។

បច្ចុប្បន្នអ្នកពាក់ពន្ធ័និងសារធាតុញៀនទាំងអស់ ត្រូវបានបញ្ជូនមកស្នងការដ្ឋានដើម្បីបន្តនិតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print