ក្រុមTN KANDAL FC រក្សាកំណត់ត្រា មិនធ្លាប់ចាញ់ វគ្គជម្រុះពូលB នៃពានរង្វាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតក្រុមធីអិន កណ្តាលអេសស៊ី បានរក្សាកំណត់ត្រាយ៉ាងល្អមួយ សម្រាប់វគ្គប្រកួតជម្រុះ ក្នុងពូលBឆ្ពោះទៅដណ្តើមពានរង្វាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា នៃព្រះរាជាណាចក្រកម្ពុជា លើកទី១ ហើយក្រុម​នេះកំពុងឈរចាំ ប្រកួតវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ លើក្រុម ស្នងការដ្ឋាន នគរបាលខេត្តកំពត ក្នុងលទ្ធផល ២-១ កាលពីយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៧ នៅទីលានបាល់ទាត់មជ្ឈមណ្ឌលកីឡដ្ឋាននៃកងយោធពលខេមរភូមិន្ទ ខណៈដែលក្រុម ក្រុមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា យកឈ្នះក្រុម MV ក្នុងលទ្ធផល ៤-២ ផងដែរ ។
ឯកឧត្តមធុលនាង​ប្រធានក្លិប ធីអិនកណ្តាលអេសស៊ី(TN KANDALFC) មានប្រសាសន៍ថា បន្ទាប់ពីកូនក្រុមរបស់លោកលេងឈ្នះ ក្រុមស្នងការដ្ឋាននគរបាលខេត្តកំពតក្នុងលទ្ធផល២-១​ ដូច្នេះអាចនិយាយបានថា ក្រុម TN KANDALFC បានរក្សានូវភាពខ្លាំងរបស់ខ្លួន ជាប្រវត្តិសាស្ត្រ សម្រាប់វគ្គជម្រុះក្នុងពូល B ក្នុងព្រឹត្តិការណ៍ ប្រកួត កីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា នៃព្រះរាជាណាចក្រកម្ពុជា លើកទី១ឆ្នាំ២០១៧បានរក្សាកំណតត្រាលេងមិនធ្លាប់ចាញ់នូវប្រកួតជម្រុះក្នុងពូល។
លោកបានបន្តថា ត្បិតក្រុមរបស់លោកនៅសល់មួយប្រកួតទៀតទើបបញ្ចប់បេកកម្មជំហានទី១ ប៉ុន្តែ ប្រកួតទី៥គ្រាន់តែប្រកួតដើម្បីបង្គ្រាប់ជុំប៉ុណ្ណោះ។ ដូច្នេះគ្មានអ្វីគូឲ្យព្រួយបារម្ភឡើយ គឺត្រូវជួបជាមួយ ក្រុមពិណ្ណុការ តែអ្វីដែលលោកបារម្ភនោះ គឺការប្រកួតនៅក្នុងវគ្គ៨ក្រុមចុងក្រោយឯណោះទេ ព្រោះការប្រកួតនេះ ប្រមូលផ្តុំដោយក្រុមជើងខ្លាំងជាច្រើន បានឡើងពីវគ្គជម្រុះតាមពូលទាំង៣ គឺពូលA.B.C.ដូចក្រុម TN KANDALFC ដែរ។ ប្រធានក្លិបដែលលេងតំណាងឲ្យខេត្តមួយរូបនេះ ​ហាក់មានជំនឿចិត្តខ្ពស់ ដោយសារកូនក្រុមលោកកំពុងលេងបច្ចុប្បន្ន សុទ្ធតែយុវជនមកពីខេត្តកណ្តាល និងមានការហ្វឹកហាត់ទៀងទាត់បំផុត ។ សូមព្ជាក់ថា ក្រុម ធីអិនកណ្តាលអេសស៊ី លេងបាន៤ប្រកួត ឈ្នះទាំង៤ប្រកួត មាន១២ពិន្ទុក្នុងដៃ និងមានគ្រាប់បាល់ទាត់ចូលគូប្រកួតចំនួន១៤គ្រាប់ បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃពូល B ។ ចំពោះក្រុម ស្នងការដ្ឋាននគរបាលខេត្តកំពត លេងបាន៤ប្រកួត ឈ្នះ ២ចាញ់២ មាន៦ពិន្ទុ ខណៈដែលក្រុមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាលេង៤ប្រកួតឈ្នះ៣ចាញ់១ មាន៩ពិន្ទុ៕ សារីម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print