អាជ្ញាធរខណ្ឌច្បារអំពៅប្រើវិធានការក្តៅចាប់រថយន្តដឹកដីដឹកខ្សាច់ជាច្រើនគ្រឿងដែលបើកចូលរាជធានីភ្នំពេញទាំងបំពានច្បាប់

ចែករំលែក៖

ភ្នំពេញៈ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈនឹងបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧នេះគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំបញ្ជាផ្ទាល់ដោយលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌតំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានបើកយុទ្ធនាការជាថ្មីម្តងទៀតចាប់រថ​យន្ត​ធុនធំ ជាពិសេសរថយន្តដឹកដី,ដឹកខ្សាច់ធ្វើអោយកំពប់លើផ្លូវជាតិលេខ១ នឹងរថយន្តក្រឡុកស៉ីម៉ង់ ដែលបើកបរ គ្មានសណ្តាប់ធ្នាប់ ធ្វើអោយប៉ះពាល់បរិស្ថាននឹងបាត់បង់សោភ័ណ្ឌភាពដងផ្លូវសាធារណៈ ជាពិសេសរថយន្តទាំងនោះបើកចូលរាជធានីភ្នំពេលបំពានច្បាប់ ។

លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌបានអោយដឹងថា យុទ្ធនាការចុះចាប់រថយន្តដឹកដី ដឹកខ្សាច់ធ្វើអោយកំពប់លើផ្លូវជាតិ រួមទាំងរថយន្តដឹកទំនិញធំៗដែលបើកចូលរាជធានីភ្នំពេញល្មើសច្បាប់នេះគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើឡើងច្រើនលើកច្រើនសារមកហើយក្នុងគោលដៅរួម គឺអនុវត្តតាមស្មារតីនៃអង្គប្រជុំរបស់សាលារាជធានីភ្នំពេញនិងស្មារតីនៃអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពខណ្ឌអោយមានប្រសិទ្ធភាព ដើម្បីធានាបានបរិស្ថានល្អ សណ្តាប់ធ្នាប់ល្អ គ្មានការកកស្ទះចរាចរ ។ ការខិតខំរបស់អាជ្ញាធរខណ្ឌដើម្បីពង្រឹងការងារសណ្តាប់ធ្នាប់​សាធារណៈមួយរយៈកន្លងទៅនេះបានធ្វើអោយមហាមានការសាទរ ផ្ទុយទៅវិញបែរជាមានរថយន្តដឹកដី ដឹកខ្សាច់ រថយន្តក្រឡុកស៉ីម៉ង់ត៍ និងរថយន្តដឹកទំនិញធំៗ បើកចូលរាជធានីភ្នំពេញល្មើសច្បាប់ កំពប់ដីមកលើផ្លូវជាតិប៉ះពាល់បរិស្ថាន បាត់បង់សណ្តាប់ធ្នាប់ ដែលទង្វើបែបនេះបានធ្វើអោយមហាជនរិះគន់មកលើអាជ្ញាធរ ។

ផ្តើមចេញពីសកម្មភាពល្មើសនិងការណែនាំរបស់សាលារាជធានីភ្នំពេញក៍ដូចជាការណែនាំរបស់អាជ្ញាធរខណ្ឌ ទើបគណៈបញ្ជាការឯកភាពខណ្ឌបើកយុទ្ធនាការជាថ្មីម្តងទៀតចុះចាប់រថយន្តធន់ធំ ពិសេសរថយន្តដឹកដី ដឹក​ខ្សាច់ កំពប់លើផ្លូវជាតិ។

លោកអភិបាលរងបានបន្តថា គណៈបញ្ជាការឯកភាពខណ្ឌមិនចង់ចុះចាប់រថយន្តទាំងអស់នេះទេព្រោះធ្វើអោយរំខាន់ដល់មុខរបរអាជីវកម្មរបស់ពួកគាត់និងខាតបង់ពេលវេលា តែដោយម្ចាស់រថយន្តគិតតែពីផលចំណេញរបស់ខ្លួន ហើយអាជ្ញាធរទទួលរងនូវការរិះគន់ពីមជ្ឈដ្ឋានប្រជាពលនោះទើបចាត់វិធានការតែម្តង ។
ហើយរថយន្តដែលឃាត់ទាំងនោះត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌច្បារអំពៅ ដើម្បីធ្វើការអប់រំណែនាំម្ចាស់រថយន្តនឹងធ្វើការផាកពិន័យទៅតាមការកំណត់របស់សាលារាជធានីភ្នំពេញ ។

គួរបញ្ជាក់ថាកន្លងមកឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាអោយអាជ្ញាធរខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ត្រូវទប់ស្កាត់អោយបានចំពោះរថយន្តធំៗ ដឹកទំនិញលើសកំណត់ មិនអនុញ្ញាតអោយបើកចូលក្រុងនៅពេលថ្ងៃនោះទេ ហើយបើម្ចាស់រថយន្តណាមិនគោរពតាមការណែនាំត្រូវហៅម្ចាស់នឹងឃាត់រថយន្តយកទៅទុកធ្វើការផាកពិន័យតាមការកំណត់ផងដែរ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print