កម្លាំងសមត្ថកិច្ចខណ្ឌចំការមន ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដកហូតទូរហ្គេមបាញ់ត្រីចំនួន២

ចែករំលែក៖

 ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក ព្រុំ សំខាន់ អភិបាលខណ្ឌ បានឆ្មក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដោយធ្វើការដកហូតទូរហ្គមបាញ់ត្រីចំនួន ២ទូ ប្រតិបត្តការណ៍បង្ក្រាបល្បែង​ស៊ីសងនេះ ធ្វើឡើងកាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី ២១ខែ សីហា ឆ្នាំ ២០១៧  នៅផ្ទះគ្មានលេខ ផ្លូវ១៤៣ ភូមិ៤ សង្កាត់អូឡាំពិកខណ្ឌចំការមន។ រាជធានីភ្នំពេញ។

លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា ក្នុងពេលនេះដែរកម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌ​ចំការមន ដែលដឹកនាំដោយរូបលោកផ្ទាល់ បានឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែងនៅក្នុងទីតាំងខាងលើនេះ។ ដោយក្នុងប្រតិតបត្តិការនេះ កម្លាំងរបស់លោកបានធ្វើការដកហូតទូរហ្គេមបាញ់ត្រីចំនួន ២ទូរ។

លោកបានបន្តទៀតថា ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីនៅចំណុច នេះដែរគឺបានធ្វើឡើងក្រោយពីកម្លាំងរបស់លោកបានទទួលនូវការរាយការណ៍ប្រាប់អំពីសំណាក់ ប្រជាពលរដ្ឋ ដែលមានទីលំនៅក្បែរខាងទើបឈានទៅដល់ការចុះមកបង្ក្រាបតែម្តង។

ក្រោយពីប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនៅចំណុចខាងលើ កម្លាំងគណៈបញ្ជាការឯកភាពបានដកហូតទូរហ្គេមបាញ់ត្រីចំនួន ២ទូរនោះយកទៅរក្សាទុកនៅសាលាចំការមនដើម្បីរង់ចាំធ្វើការកំទេចចោលផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print