អាណិតណាស់ ត្រឹមអ្នករែកបបរលក់ ត្រូវសន្តិសុខសណ្តាប់ធ្នាប់សាលាខណ្ឌចំការមន ទាត់ឆ្នាំងបបរគាត់ចោល

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ប្រកបរបរ រែកបបរលក់តាមចិញ្ចើមផ្លូវ ដើម្បីជីវភាពគ្រួសារ តែត្រូវសន្តិសុខសណ្តាប់ធ្នាប់សាលាខណ្ឌចំការ មន ទាត់ឆ្នាំងបបរចោល ខណ:ក្រុមសន្តិសុខចុះរៀបចំសណ្តាប់ធ្នាប់។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពី វេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ និងឃើញហេតុ ការណ៍ជាក់ស្ដែងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកមីងម្នាក់បានរែកបបរលក់តាមចញ្ចើមផ្លូវនៅកន្លែងកើតហេតុ ស្របពេលនោះក៏មានកម្លាំងប្រជាការពារសាលាខណ្ឌចំការមន ចុះមករៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវ ហើយ មិនដឹងជាមានរឿងអ្វីជាមួយនិងអ្នកមីងលក់បបរនោះទេ ស្រាប់តែមកទាត់ឆ្នាំងបបររបស់គាត់តែម្ដង បណ្ដាលឲ្យចាក់ចោលពេញផ្លូវ ក្នុងនោះដែរប្រជាពលរដ្ឋដែលនៅក្បែរនោះ និងអ្នកដំណើរដែធ្វើចរាចរណ៍នៅទីនោះ មានការរិះគន់ និងមានអ្នកខ្លះជេរដាក់បណ្តាសសារចំពោះសន្តិសុខខាងលើថា មិនគួរទៅវាយកម្ទេចឆ្នាំងបបររបស់ស្ត្រីខាងលើនោះទេ មានរឿងអ្វីយើងអាចដោះស្រាយគ្នាតាមផ្លូវច្បាប់បាន។

ក្រោយមក ដោយមានការអន្តរាគមន៍ពីលោក ព្រំ សំខាន់ គណ:បញ្ជាការឯកភាពខណ្ឌចំការមន បានសងថ្លៃខូចខាតដល់ស្ត្រីអ្នកលក់បបរនោះចំនួន១០០ដុល្លារ ដើម្បីបញ្ចប់ រឿងនិងធ្វើការអប់រំដល់កូនចៅឲ្យឈប់ប្រព្រឹត្តអំពើរហិង្សាបែបនេះបន្តទៀត៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print