ខេត្តកំពង់ចាម : ជនរងគ្រោះម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារក្រុមជនដៃដល់ប្រមាណ១០នាក់ បានព្រួតធ្វើរការកាប់ប្រហារនៅខាងមុខក្លឹបកម្សាន្តយីហោ ហ្គោលក្លឹប បន្ទាប់ពីធ្វើរសកម្មភាពរួចក្រុមជនដៃដល់បានរត់គេចខ្លួនអស់ ។
ហេតុការនេះកើតឡើងនៅម៉ោង១និង០៥នាទីយប់ ថ្ងែទី២១ ខែ០៨ ឆ្នាំ២០១៧ មានករណីហិង្សាមាស្ថាន់ទម្ងន់នៅចំណុច មាត់ទន្លេភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ ជា សុខឡេង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិកំពង់ស្ដីលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម រងរបួសក្បាល និងជង្គង (របួស ធ្ងន់) បង្ករដោយជនសង្ស័យមានគ្នាជាង១០ ។ក្នុងនោះត្រូវបានគេស្គាល់ ឈ្មោះមួយនាក់ ឈ្មោះ រ៉ា ភេទប្រុសអាយុជាង២០ឆ្នាំ ។
ក្រោយកើតហេតុសម្មត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនល្មើសយកមកទទួលទោសចំពោះមុខច្បាប់ចំណែកជនរងគ្រោះត្រូវបានជួយបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ហើយករណីនេះសមត្ថកិច្ចនគរបាលមូលដ្ឋានអះអាងថា ហឹង្សាផ្តើមឡើងចូលក្លឹបផឹកសុី ទាស់ពាក្យសំដីគ្នា។
សូមរំលឹកដែរថា ក្លឹបខាងលើនេះជាដើមចម ឲ្យកើតមានអំពើហិង្សា ឈ្លោះប្រកែកកាប់ចាក់គ្នាស្ទើររៀងរាល់យប់ ទោះជាមិនសូវកាប់ចាក់គ្នា ក្នុងក្លឹបក៏ពិតមែន ប៉ុន្តែពេលមានរឿងម្ចាស់ក្លឹបក៏ដូចសន្តិសុខក្លឹបតែងតែរុញច្រានឲ្យគូបដិបក្សទៅកាប់ចាក់គ្នាបន្តនៅខាងមុខក្លឹប ដើម្បីបញ្ជៀសការទទួលខុសត្រូវ ។ហេតុដូចនេះ ដើម្បីសន្តិសុខសង្គមបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅ សម្មត្ថកិច្ចក៏ដូចអាជ្ញាធរពាក់ពន្ធ័ គួរមានវិធានការក្លឹបខាងលើនេះផង៕វណ្ណៈ