សង់បន្ទប់ជួលរំលោភលើផ្លូវសាធារណះអាជ្ញាធរខណ្ឌសែនសុខមើលមិនឃើញ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមព័ត៍មានពី ប្រជាពលរដ្ឋ រស់នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នារសៀលថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៧ ប្រាប់អោយដឹងថា ការដ្ឋានសំណង់បន្ទប់ជួលជា ច្រើនបន្ទប់ ត្រូវបានអ្នកមាន អំណាចសាងសង់នៅលើផ្លូវសាធារណយ៉ាងរលូន បើគិតរហូតមកដល់ ពេលនេះ មានរយះពេលជាង កន្លះមកខែហើយ មិនដែល ឃើញអាជ្ញារសង្កាត់ក្រាំងធ្នង់ ឬ អាជ្ញាធរ ខណ្ឌសែនសុខ ចុះធ្វើការហាមឃាត់ឡើយ ។

ប្រភពព័ត៍មានប្រាប់បន្តអោយ ដឹងថា ផ្លូវមួយខ្សែនេះ ពួកគាត់ធ្លាប់ធ្វើ ដំណើរទៅមកជាប្រចាំ យូរខែ ឆ្នាំមកហើយ មិនដែលមានបញ្ហានោះទេ ទើបតែរយះពេល កន្លះខែនេះ ស្រាប់តែលិចមុខអ្នកមានអំណាច មិនដឹងសុំច្បាប់ពីខាងណានោះទេ កំពុងសាងសង់ជាបន្ទប់ជួលជាច្រើនបន្ទប់ យ៉ាងរំភើយបែបនេះ ។
ប្រជាពលរដ្ឋលួចខ្សឹបប្រាប់ អោយដឹងថា ម្ចាស់ទីតាំង ដែលកំពុងសាងសង់បន្ទប់ជួលរំលោភលើផ្លូវសាធារណនេះឈ្មោះ លោក ចាន់ វិទូ ប្រធានក្រុមហ៊ុន អូ ស៊ានណា ( ក្រុមហ៊ុន សង់ផ្ទះល្វែង ) ។
ពាក់ព័ន្ធព័ត៍មាននេះមន្ត្រីសា លាខណ្ឌសែនសុខប្រាប់អោយដឹងថា ចំពោះព័ត៍មាននេះ បន្ទាប់ពីទទួលបានដំណឹងភ្លាម អាជ្ញាធរខណ្ឌសែនសុខ បានចុះផ្អាកការសាង់សង់ម្តងរួចទៅហើយកាលពីប៉ុន្មានថ្ងៃមុន ។ ប៉ុន្តែម្ចាស់នៅបន្តសាងសង់ដដែលមិនអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរឡើយ ទើបនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នេះ អាជ្ញាធរខណ្ឌសែនសុខ បានបន្ត ចុះមកផ្អាកការសាងសង់សារជាថ្មី ដើម្បីអោយម្ចាស់សំណង់បញ្ឈប់សកម្មភាព បើមិនដូច្នោះទេ អាជ្ញាធរខណ្ឌ នឹងមានវិធានការតាមច្បាប់ ។
ដោយឡែកលោក តុង ទិ អ្នកមើលការខុសត្រូវការដ្ឋាន ប្រាប់អោយដឹងថា ទីតាំង ដែលក្រុមហ៊ុន កំពុងសាងសងនេះ គឺធ្វើជាបន្ទប់សម្រាប់កម្មករស្នាក់នៅ ។ សរុបដីប្រវែង ១៤០ម៉ែត្រ គុណ និង៤ម៉ែត្រ គម្រោងសាងសង់បន្ទប់ជាង ២០ ។
លោក តុង ទិ ប្រាប់បន្តអោយដឹងថា ដីនេះ គឺជាដីរបស់ក្រុមហ៊ុន ពីដើមឡើយ ធ្វើជាផ្លូវសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង បុរី របស់ក្រុមហ៊ុនធ្ចើដំណើរ ទៅមក ។ ដូច្នេះផ្លូវនេះ មិនជាផ្លូវសាធារណនោះទេ ប៉ុន្តែបើមកដល់បច្ចុប្បន្ននេះ មាន ការប្រែប្រួលពីផ្លូវ បុរី ទៅជាផ្លូវសាធារណរបស់រដ្ឋ ក៍គិតតាមហ្នឹងទៅ ។
ទោះបីយ៉ាងណាក្តីប្រជាពលរដ្ឋ ដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះ សូមសំណូមពរយ៉ាងទទូចទៅដល់ អាជ្ញាធរសង្កាត់ក្រាំងធ្នង់ ជាពិសេស អាជ្ញាធរខណ្ឌសែនសុខ ដែលមានលោក ប៉ឹល កុសល ជាអភិបាលខណ្ឌ គួរចុះសិក្សា ត្រួតពិនិត្យអោយបានច្បាប់លាស់ តើ លោក ចាន់ វិទូ ប្រធានក្រុមហ៊ុន អូ ស៊ានណា ( ក្រុមហ៊ុន សង់ផ្ទះល្វែង ) សាង់សង់បន្ទប់លើផ្លូវសាធារណបែបនេះ ត្រឹមត្រូវ ដែរ ឬ ទេ ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print