ខេមរៈ ស្រីពៅ នឹងចូលហង្សមាស តាមខេមរៈ សិរីមន្ត

ចែករំលែក៖

ភ្នំពេញ៖ មានការលើកឡើងថា ការផ្តល់ឱកាសសម្រាប់ក្រុមគ្រួសារត្រកូល ខេរៈ ទាំងបីក្នុងផលិតកម្មហង្សមាសគឺស្ថិតក្នុងលក្ខខណ្ឌដែល ផលិតកម្មសម្រេចទទួលយក។ ខេមរៈ ស្រីពៅ ក៏នឹងបង្ហាញវត្តមានក្នុងផលិតកម្មថ្មីក្នុងពេលខាងមុខនេះផងដែរ។

តារាចម្រៀងលំដាប់ជួរមុខ ខេមរៈ សិរីមន្ត បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងដំណឹងចូលច្រៀងឲ្យផលិតកម្មហង្សមាស។ ទោះលេចទាំងវត្តមានប្រុសលោក ខេមរៈ ភិរុណដែលជាអ្នកនិពន្ធ ក្តីក៏ តារាស្រីខេមរៈ ស្រីពៅនៅមិនទាន់ដឹងច្បាស់ពីការចូលច្រៀងរួមដំបូលបងប្រុសទាំងពីរនៅពេលណាឡើយ។

លោកខេមរៈភិរុណ បញ្ជាក់ដោយខ្លីថា ប្អូនប្រុសលោក គឺលោកខេមរៈ សិរីមន្តចូលច្រៀងឲ្យផលិតកម្មហង្សមាសក្រោយចប់កុងត្រាជាមួយផលិតកម្មសាន់ដេជិត១០ឆ្នាំ។ សម្រាប់ប្អូនស្រីលោកគឺកញ្ញា ខេមរៈ ស្រីពៅវិញគឺនៅមិនទាន់ច្បាស់នៅឡើយថានឹងចូលសិល្បៈវិញនៅពេលណា គឺនាងនៅតែរក្សាសុខភាពមួយរយៈសិន។ ទោះជាយ៉ាងណាមានការលើកឡើងថា ខេមរៈស្រីពៅ អាចនឹងឈានជើងចូលក្រោមដំបូលហង្សមាសដែរប៉ុន្តែនៅមិនទាន់ដល់ពេលតែប៉ុណ្ណោះ។

មានការលើកឡើងដែរថា ការសម្រេចទទួលយកខេមរៈ ស្រីពៅចូលផលិតកម្មនេះក៏ជាលក្ខខណ្ឌមួយដែលក្រុមត្រកូលខេមរៈ ដាក់ទៅឲ្យផលិតកម្មហង្សមាសដែរ ប៉ុន្តែគ្រាន់តែយូរនឹងឆាប់តែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថាក្រោយជ្រកក្រោមដំបូលផលិតកម្មសាន់ដេប្រមាណ៨ឆ្នាំមក ខេមរៈ សិរីមន្ត លោក ខេមរៈ ភិរុណ និងប្អូនស្រីកញ្ញា ខេមរៈ ស្រីពៅ បានចាកចេញពីផលិតកម្មសាន់ដេក្រោយបញ្ចប់កិច្ចសន្យា។ ពួកគេអាចនឹងប្រមូលផ្តុំគ្នាដើម្បីសាងភាពល្បីល្បាញបបន្តស្របពេលដែលផលិតកម្មបង្ហាញពីបំណងក្នុងការលើកមុខមាត់ពួកគេខ្លាំង៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print