វិភាគអន្តរជាតិ៖ ការធ្វើសង្គ្រាមរបស់អាមេរិក គឺជាកាតព្វកិច្ចសន្តិភាពពិភពលោក ឬក៏ដើម្បីពង្រឹងអំណាច?

ចែករំលែក៖

ក្រុមអ្នកវិភាគបានលើកឡើងថា ការ ដែលអាមេរិក ចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេសគឺដើម្បីពង្រឹងអំណាចរបស់ខ្លួនច្រើនជាងការស្វែងរកសន្តិភាពឲ្យពិភពលោក ។ ប្រទេសដែលអាមេរិកចូលរួមធ្វើសង្គ្រាមភាគច្រើនគឺជាប្រទេសសត្រូវរបស់អាមេរិក ដែលអាចគំរាមកំហែងមហា អំណាចអាមេរិកនាពេលអនាគត។

ប៉ុន្តែ មន្ត្រីយោធាអាមេរិកបានលើក ឡើងថា ការធ្វើសង្គ្រាមរបស់អាមេរិកនៅជុំវិញពិភពលោក មិនមែនជាការញៀន សង្គ្រាមនោះឡើយ គឺអាមេរិកចាំបាច់ត្រូវតែធ្វើដើម្បីបញ្ជាក់ពីមហាអំណាចដែល ខ្លួនកំពុងតែគ្រប់គ្រង ។ បើអាមេរិកមិនធ្វើសង្គ្រាមនៅខាងក្រៅនោះទេ ឥទ្ធិពលរបស់អាមេរិកនៅលើឆាកអន្តរជាតិនឹងត្រូវបាត់បង់។ មិនតែប៉ុណ្ណោះអាមេរិកមានប្រវត្តិធ្វើសង្គ្រាមជាយូរណាស់មកហើយ តាំងតែពីទឹកដីអាមេរិកបានកកើតឡើងមកម្ល៉េះ។ អ្វីដែលគេចាប់អារម្មណ៍នោះគឺអាមេរិកកាន់តែធ្វើសង្គ្រាមគឺអាមេរិកកាន់តែរីកចម្រើន បើទោះបីត្រូវចំណាយប្រាក់ច្រើនតែចំណូលពីសង្គ្រាមក៏ច្រើនដូចគ្នាដែរ។

អាមេរិកពេលដំបូងមានតែ១៣រដ្ឋតូចប៉ុណ្ណោះ ហើយងាយរងការវាយបំផ្លាញនៅតាមបណ្ដោយព្រំដែននៅភាគខាងជើងអាមេរិកថែមទៀតផង។ ប៉ុន្ដែគ្រាន់តែរយៈពេល១សតវត្សប៉ុណ្ណោះ អាមេរិកបានពង្រីកទឹកដីយ៉ាងធំធេងដោយបានសម្លាប់ជនជាតិដើមដណ្ដើមយកបណ្ដារដ្ឋដូចជារដ្ឋ តិច សាស់ ញូវម៉ិចស៊ីកូ អារីហ្សូណា និងកាលីហ្វ័រនីញ៉ាពីប្រទេសម៉ិចស៊ីក។

ចាប់ផ្ដើមឡើងដោយសង្គ្រាមស៊ីវិល បន្ទាប់មកគឺជាការគ្រប់គ្រងតំបន់ផ្ទៃដីដ៏មាន តម្លៃនៅក្នុងប្រទេស។ អាមេរិកបាន ចូល រួមនៅក្នុងសង្គ្រាមពិភពលោកទាំង២លើក។ ដូច្នេះអាមេរិកក្លាយជាកម្លាំងដ៏ សំខាន់ក្នុងការរក្សាសណ្ដាប់ធ្នាប់ពិភពលោកបន្ដិចម្ដងៗ ពិសេសគឺនៅក្នុងពេល និងក្រោយ សង្គ្រាមត្រជាក់ដោយធ្វើសង្គ្រាមរាប់សិបលើកក៏ដូចជាការជ្រៀតជ្រែកដោយយោធាទៅក្នុងប្រទេសដែលមានវិវាទ។

ពលរដ្ឋអាមេរិកតែងចាត់ទុកខ្លួនថា ជាមនុស្សស្រឡាញ់សន្ដិភាព។ អតីតប្រធា នាធិបតី Teddy Rosevelt អាចជាប្រធានាធិបតីអាមេរិកចុងក្រោយគេបង្អស់ដែលមាន ទស្សនៈទៀងត្រង់ស្ដីពីសង្គ្រាម។

លោក Roselvelt បាននិយាយមួយ ឃ្លាថា “សង្គ្រាមមួយជាយូរអង្វែងវាល្អ សម្រាប់ឆន្ទៈរបស់បុរសជាជាងសន្ដិភាព ស្ថិរភាព”។ ទោះបីយ៉ាងណាក៏ដោយការធ្វើសង្គ្រាមឬការជ្រៀតជ្រែកដោយយោធា បណ្ដាប្រធានាធិបតីអាមេរិកតែងនឹកឃើញដល់សម្ដីរបស់អតីតប្រធានាធិបតី Teddy Rosevelt។

តាមទំនៀមទម្លាប់របស់ប្រធានាធិបតីអាមេរិកនីមួយៗ គឺតែងតែមានសង្គ្រាម មួយផ្ទាល់ខ្លួនក្នុងពេលឡើងគ្រប់គ្រង អំណាចនោះ។ ជាក់ស្ដែងប្រធានាធិបតី អូបាម៉ា ដែលជាអ្នកស្រឡាញ់សន្ដិភាព ហើយជាម្ចាស់ពានរង្វាន់ណូបែលសន្ដិ ភាពជាអ្នកបើកកុងតាក់ចាប់ផ្ដើមសង្គ្រាមក្នុងប្រទេសលីប៊ី។

កាលពីឆ្នាំ២០០៨ពលរដ្ឋអាមេរិកបានជ្រើសរើសលោក អូបាម៉ា ធ្វើជាប្រធានា ធិបតីដោយដាក់ក្ដីសង្ឃឹមថា លោកនឹង មាន ទស្សនៈសន្ដិភាពជាងបណ្ដាអតីត ប្រធានាធិបតីអាមេរិកមុនៗ។ ពលរដ្ឋ អាមេរិកបានឃើញ យ៉ាងច្បាស់នូវលទ្ធ ផលនៃសង្គ្រាមដែលចាប់ផ្ដើមឡើងដោយអតីតប្រធានាធិបតីប៊ូស ធ្វើឱ្យអាមេរិកជាប់ផុងសង្គ្រាមនៅអុីរ៉ាក់ និងអាហ្វហ្គានី ស្ថាន។ ហេតុដូច្នេះពលរដ្ឋអាមេរិកបានជ្រើសរើសបុគ្គលដែលស្អប់សង្គ្រាមឡើងធ្វើជាប្រធានាធិបតី។

ប៉ុន្ដែអ្វីគ្រប់បែបយ៉ាងផ្ទុយស្រឡះ ក្រោយ រយៈពេល២ឆ្នាំនៃការគ្រប់គ្រង អំណាចរបស់ លោក អូបាម៉ា ដោយលោកបានពន្យារពេលបំពេញបេសកកម្មក្នុង សង្គ្រាមអាហ្វហ្គានីស្ថាន ហើយបន្ថែម ទាហានច្រើនថែមទៀត។ ទន្ទឹមនឹងនោះ លោកក៏បានចាប់ ផ្ដើមលូកដៃជ្រៀតជ្រែកដោយយោធានៅក្នុងសង្គ្រាមលីប៊ីដែល បានចាប់ផ្ដើមនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១១។ នោះមិនមែន ជារឿងចៃដន្យដែល អាមេរិកបញ្ជូនទាហាន របស់ខ្លួនចូលរួមដោះស្រាយទៅលើបញ្ហាអន្ដរជាតិនោះ ឡើយ។

ចំណែកកម្លាំងយោធាវិញលើកឡើង ថា មូលហេតុដែល អាមេរិកបន្ដធ្វើសង្គ្រាមគឺដោយសារតែកម្លាំង ទាហានដ៏ធំធេង របស់ខ្លួន ពិសេសពេលប្រឈមជាមួយ ប្រទេសតូចតាចដូចជាលីប៊ីនោះ។ ប្រសិនបើជាអ្នកដែលមានយន្ដហោះចម្បាំងរាប់ រយគ្រឿង កាំជ្រួចមីស៊ីល បញ្ជាកាំជ្រួច មីស៊ីលឆ្លងទ្វីបគឺពិភពលោកទាំងមូលសុទ្ធសឹងតែជាគោលដៅក្នុងការជ្រើសរើសរបស់អ្នក។ ហេតុដូច្នេះពេលដែលមានកន្លែងណាមួយមានបញ្ហា ពិសេស មានការប៉ះ ទង្គិចគ្នាអាមេរិកពិបាកនឹងទប់ស្កាត់អារម្មណ៍របស់ខ្លួនណាស់គឺត្រូវតែធ្វើអ្វីមួយទៅលើប្រទេសទាំងនោះ។

បណ្ដាមេដឹកនាំរបស់អាមេរិកពិបាកក្នុងការប្រឆាំងដូចអត្ថន័យក្នុងបទចម្រៀងមួយ បានបញ្ជាក់ថា “ប្រសិនបើមានរឿងអ្វីមួយមិនល្អកើតឡើងដល់ពលរដ្ឋស្លូតត្រង់គ្មាន ទោសកំហុស សូមគោរពលោកប្រធានា ធិបតីធ្វើយ៉ាងណាដើម្បីចុចកុងតាក់បញ្ឈប់វា។ ទោះបីត្រូវចំណាយប្រាក់រាប់រយលាន ឬក៏រាប់ពាន់លានដុល្លារឬត្រូវជំពាក់បំណុល គេបន្ថែមទៀតក្តីប៉ុន្ដែប្រសិនបើលោកមិនបញ្ជូនទាហានទៅកាន់ទីនោះមតិអន្ដរជាតិនឹងថ្កោលទោស។ ប៉ុន្ដែបើយើងធ្វើយើង មិនចាំបាច់ត្រូវខ្លាចការប្រឆាំងណាមួយឡើយ ដោយសារតែរាល់អ្នកអាក្រក់ណា មួយតែងតែមានសភាពទន់ខ្សោយ។ ប្រសិន បើលោកមិនចុចកុងតាក់មនុស្ស គ្មានកំហុសជាច្រើនត្រូវស្លាប់ការជ្រើសរើសស្ថិតនៅលើលោកប្រធានាធិបតី”។

ហេតុដូច្នេះប្រធានាធិបតីអាមេរិកដែលគ្រប់គ្រងអំណាចដូចលោក បារ៉ាក់ អូបាម៉ា ទោះបីស្រឡាញ់សន្ដិភាពក៏ត្រូវតែបង្ហាញឥទ្ធិពលរបស់អាមេរិកទៅលើពិភពលោកទាំងមូលដែរ។ ក្រុមអ្នកវិភាគយល់ឃើញ ថា តម្លៃ របស់អាមេរិកមិនមែននៅត្រង់សេដ្ឋកិច្ចទី១ លើពិភពលោកនោះឡើយគឺនៅត្រង់ចំណុចឥទ្ធិពលយោធា សិទ្ធិអំណាច ក្រោមការគ្រប់ គ្រងរបស់ប្រធានាធិបតី។

អាមេរិកគ្មានសត្រូវណាមួយគ្រោះថ្នាក់នោះទេ គឺអាមេរិកមានសុវត្ថិភាពក្រោយ ពេលសង្គ្រាមត្រជាក់ ហើយអាមេរិកមិនមានការព្រួយបារម្ភភ័យខ្លាចរាល់កម្លាំងណា មួយឡើយនៅលើពិភពលោក គ្មានសត្រូវណាដែលមានកម្លាំងប្រហាក់ប្រហែល ដើម្បីប្រកួតប្រជែងជាមួយអាមេរិកនោះឡើយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print