ខេត្តព្រះសីហនុ ៖ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី២១សីហា២០១៧នេះ វេលាម៉ោង០៩.១០នាទីយប់ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។
ជនរងគ្រោះឈ្មោះហាន គីម ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ អ្នកយកផាសុីផ្សារវាលរេញនិងដើរដាក់បន្លែរតាមតូប ស្នាក់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។បើតាមស្ត្រីជាភរិយារបស់ជនរងគ្រោះបានអោយដឹងថា ពេលគាត់មកពីធ្វើការរោងចក្រវិញគាត់បានឃើញ ប្តី របស់ គាត់(ជនរងគ្រោះ)ហូបបាយហើយក៏ឡើងដេក លើគ្រែចុចទូស័ព្ទលេងជាធម្មតាបន្ទាប់មកក៏និយាយប្រាប់គាត់ថា គាត់ដូចជាគាំងបេះដូង(ជនរងគ្រោះ)ហើយក៏ជ្រុះទូរស័ព្ទពីដៃដេកស្តូកស្តឹងតែម្តង។
បន្ទាប់មកប្រពន្ធបញ្ជូនទៅកាន់មន្ទីពេទ្យតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ ។ហើយបន្ទាប់ពីសមត្ថកិច្ចពិនិត្យជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន ៕ ឆ្លាមសមុទ្រ
...