កីឡាករជនអនាថាកម្ពុជា ៧នាក់ គ្រោងនិងចាកចេញពីប្រទេសកម្ពុជា នៅចុងសប្តាហ៍នេះ ដើម្បីទៅចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ជនអនាថាពិភពលោក លើកទី១៥ នៅទីក្រុងអូស្កូ ប្រទេសន័រវេស តាមរយៈអង្គការ បាល់ទាត់រីករាយកម្ពុជាអូស្ត្រាលី ដោយមានប្រទេសចូលរួមសរុប៤៨ប្រទេស ។ នេះបើតាម លោក ចៅ វិបុល អ្នកគ្រប់គ្រងក្លិបបាល់ទាត់ រីករាយកម្ពុជាអូស្ត្រាលី ប្រាប់ឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០១៧ ។
លោកចៅ វិបុល មានប្រសាសន៍ថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោកជនអនាថា ឆ្នាំ២០១៧ ដោយចាប់ផ្តើមពីសមាជិកប្រទេសចំនួន១៨រហូតដល់ ៤៨ប្រទេស បច្ចុប្បន្នមានក្រុមចូលរួម សរុប ចំនួន៧២ក្រុមមកពីជុំវិញពិភពលោក។ លោកបានបន្តទៀតថា ចំពោះលក្ខណៈប្រកួតធ្វើឡើងតាមច្បាប់ FIFA ត្រូវបានលេងនៅលើទីលាន ធម្មតា ទំហំស្មើនិងទីលានហ្វូនសាល។ ក្រុមនីមួយៗអាចដាក់កីឡាករចូលប្រកួត៤នាក់ លេង១៤នាទី មួយតង់លេង៧នាទីតែប៉ុណ្ណោះ ។
លោកស្កុត នីសិន ស្ថាបនិកនៃអង្គការ មូលនិធិកុមារកម្ពុជា បានលើកឡើងថា យោងលើការស្ទង់មតិ បានបង្ហាញឲ្យឃើញថា ៩៤% ព្រឹត្តិការណ៍ ប្រកួតនេះ បានជះឥទ្ធិពលជាវិជ្ជមានដល់ជីវិត កីឡាករជនអនាថា ។ ៨៣% បានបង្កើន។ទំនាក់ទំនងជាមួយសង្គមកាន់តែប្រសើរ ៧៧% បានផ្លាស់ប្តូរជីវិតរបស់ពួកគេយ៉ាងច្រើន ក្នុងវិស័យកីឡាបាល់ទាត់ និង៧១%នៅបន្តលេងកីឡា។
លោកផារ៉េក ក្រូហ្គេន ស្ថាបនិកនៃក្លិបបាល់ទាត់ រីករាយកម្ពុជាអូស្ត្រាលី មានប្រសាសន៍ថា ឥទ្ធិពលជាវិជ្ជមាន តាមរយៈព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ ជនអនាថា ពិភពលោក លោកជីវិតរបស់យុវជនវ័យក្មេងនៅជុំវិញពិភពលោក រាប់បញ្ជូនទាំង កុមារ កម្ពុជាផងដែរ។ លោកបានបញ្ជាក់ថា ចលនាកម្មវិធីប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ ពិភពលោកជនអនាថា មាន៧៣ប្រទេស ដែលដែលជាដៃគូ នៃកម្មវិធី ដោយបានដំណើរ នៅក្នុងទីក្រុងជាង៤២០ និងមានជនអនាថា ១០០០.០០០នាក់ចូលរួមរាល់ឆ្នាំ៕
សារីម