អាជ្ញាធរខណ្ឌដូនពេញ បន្តបង្រ្កាបល្បែងហ្គេមបាញ់ត្រីក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ យោងតាមបទបញ្ជាផ្ទាល់របស់លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ បានបញ្ជាអោយមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីក្នុងមូលដ្ឋានរបស់ខ្លួន ជាក់ស្តែងកាលពីយប់ថ្ងៃទី ២១ ខែ សីហា ២០១៧ វេលាម៉ោង២១ អាជ្ញាធរខណ្ឌដូនពេញចុះបង្រ្កាបបានចំនួន២ទីតាំងនិងដកហូតទូរហ្គេមបាញ់ត្រីមួយចំនួនផងដែរ ។

ដោយទីតាំងទី១ ដឹកនាំលោក យស យុទ្ធី អភិបាលរងខណ្ឌ ចុះបង្ក្រាប ល្បែងហ្គេមបាញ់ត្រីនៅ ចំណុច ផ្ទះ៦០E០ ផ្លូវ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បានចំនួន៤ទូរ និង កៅអី២១ ប្រតិបត្តិការណ៍ ចុះបង្ក្រាបនេះ ធ្វើឡើងនាយប់ថ្ងៃទី ២១ ខែ សីហា ២០១៧ វេលាម៉ោង ២១ និង០០នាទី នៅថ្ងៃដដែល ផងដែរ អនុវត្តន៍តាមបញ្ជាអភិបាលខណ្ឌដូនពេញ លោក គឹម វុត្ថា ប្រធានផ្នែកសណ្តាប់ ធ្នាប់ខណ្ឌបាន ចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីនៅចំណុច ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានទូហ្គេម បាញ់ត្រីចំនួន២ទូ កៅអី៥ ។

ក្រោយពីធ្វើកំណត់ហេតុរួចមក កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានសម្រេចដកហូត ទូហ្គេមបាញ់ត្រីនិង កៅអី យកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ជាបណ្តោះអាសន្ន ដើម្បីមាន វិធានការបន្តតាមច្បាប់ ៕

ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print