អ្នកនាំពាក្យក្រសួងអប់រំ៖ បេក្ខជនមានបញ្ហាសុខភាព៤០ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន

ចែករំលែក៖

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន បានប្រាប់ថា បញ្ហាសុខភាព​ ​“​បេក្ខជនមានបញ្ហាសុខភាព៤០ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម និងមាន៥ករណី ដែលមិនអាចត្រឡប់ពីមន្ទីរពេទ្យ មកបន្តការប្រឡងបាន ។ ក្នុងនោះអនុរក្ស មានបញ្ហាសុខភាព ចំនួន២ករណីផងដែរ” ។

ហ្វេសប៊ុក​ក្រសួងអប់រំ​ យុវជននិងកីឡា​ បានផ្សព្វផ្សាយថ្ងៃទី២១ ខែសីហាថា​ “ដំណើរការសំណេរសម្រាប់ថ្ងៃទី២ បានបន្ដប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ។ នៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ដោយឡែកបេក្ខជន បានគោរពបទប​​ញ្ញត្តិ នៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែងធ្វើកិច្ចការ តាមសមត្ថភាពរៀងៗខ្លួន” ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print