ធ្លាយរឿង នាង លាភ បញ្ឈឺ និងជំរុញឲ្យនាយក្រឹមលែងប្រពន្ធដើម

ចែករំលែក៖

ភ្នំពេញ៖ នៅពេលនេះដំណឹងលេចសុះសាយរឿងនាង លាភ មានផ្ទៃពោះជាមួយនាយក្រឹមកាន់តែច្បាស់។ អ្វីដែលធ្វើឲ្យគេហួសចិត្តគឺមានការលេចចេញថា នាងលាភ ដណ្តើមប្តីគេហើយ ថែមទាំងបញ្ឈឺ និងជំរុញឲ្យនាយក្រឹមលែងភរិយាស្របច្បាប់ទៀត។

ទំនាក់ទំនងស្នេហ៍រវាងអ្នកនាងគង់ ចាន់ ស៊ីណា ហៅនាងលាភ ជាមួយនាយក្រឹមត្រូវបានលេចសុះសាយជាច្រើនឆ្នាំមកហើយ ហើយដំណឹងចុងក្រោយគឺនាងពរពោះកូនក្នុងផ្ទៃជាមួយនាងក្រឹមផងដែរ។ រូបថតជាច្រើនសន្លឹកដែលភ្នំពេញថាមស៍ទើបនឹងទទួលបាន គឺបានបង្ហាញពីរូបភាពពរពោះរបស់នាងលាភ ដែលល្បីថាសំងំលាក់ខ្លួន។ ក្រៅពីបង្ហាញរូបភាពប្រភពបន្តថា ដំណក់ឈាមរួមគ្នារវាងនាងលាភ និងនាយក្រឹមនោះគឺជារឿងពិត ហើយកូនក្នុងផ្ទៃនោះមានវ័យជាង៥ខែហើយ ហើយជាកូនប្រុសផងដែរ។

មានការលើកឡើងដែរថា ពេលនេះនាយក្រឹមយកចិត្តទុកដាក់នាងលាភសម្បើមណាស់ស្ទើរតែភ្លេចប្រពន្ធកូនហើយ។ ប្រភពដដែលបញ្ជាក់ថា បញ្ហាក្នុងក្រុមគ្រួសាររបស់នាងក្រឹមកំពុងតែក្តៅគគុកព្រោះតែនាងលាភ មានកូនក្នុងផ្ទៃជាមួយនាយក្រឹម ដែលប្រភពថានឹងបន្តទម្លាយនៅថ្ងៃស្អែកបន្តទៀត។

ប្រភពពីអ្នកជិតដិតនិងភរិយានាយក្រឹម ដោយការហាមឃាត់និងនិយាយលែងស្តាប់ភរិយាបានបណ្តោយតាមចិត្តនាយក្រឹម ឲ្យពួកគេបន្តទំនាក់ទំនងគ្នាទាំងក្នុងចិត្តឈឺចាប់ព្រោះតែការយកចិត្តទុកដាក់ និងការជួយទំនុកបម្រុងក្នុងគ្រួសារត្រូវបានកាត់បន្ថយខ្លាំង។ អ្វីដែលធ្វើឲ្យភរិយាដើមហួសចិត្តគឺក្រោយពីនាង លាភបានដៃក្រោយនាយក្រឹមកាន់ជើង ហើយងាកមកបញ្ឈឺ ផ្គើនភរិយាស្របច្បាប់លើសមុន ទាំងការពោលពាក្យលែបខាយឌឺដងផ្លែផ្កាឲ្យភរិយាដើមផងដែរ។

មានការលើកឡើងដែរថាមួយរយៈចុងក្រោយគឺក្រោយពេលនាងលាភមានកូនក្នុងផ្ទៃទម្ងន់ជាង៥ខែជាមួយនាយក្រឹមមក គឺកាន់តែធ្វើឲ្យកម្តៅ និងជម្លោះជាពាក្យសម្តីក្នុងក្រុមគ្រួសារកាន់តែរីកធំឡើងព្រោះតែនាងលាភ បានជំរុញឲ្យនាយក្រឹមលែងលះភរិយាដើម និងមករួមរស់ជាមួយនាងផ្តាច់មុខនោះ។

គេនៅមិនទាន់អាចស្វែងរកទំនាក់ទំនងបញ្ជាក់ពីនាយក្រឹម និងនាងលាភបាននៅឡើយទេជុំវិញការទម្លាយរឿងរ៉ាវផ្ទៃក្នុងគ្រួសាររបស់តារាកំប្លែងល្បីឈ្មោះរូបនេះ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print