កម្លាំងនគបាលជំនាញប្រឆាំងគ្រឿងញៀនខេត្ត ចុះបង្ក្រាបឃាត់ខ្លួនជនជាតិឡាវម្នាក់ ដកហូតបានថ្នាំញៀនជាង២គីឡូក្រាម

ចែករំលែក៖

ស្ទឹងត្រែង: ជនជាតិឡាវម្នាក់ និងថ្នាំញៀនជាង២គីឡូក្រាមត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនខេត្តចុះបង្ក្រាបចាប់ឃាត់ ខ្លួនបានភ្លាមៗខណ:ជនសង្ស័យកំពង់ធ្វើចរាចរណ៍ថ្នាំញៀន ពីរប្រទេសឡាវចូលមកទឹកដីខ្មែរ ។

ការចុះបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីវេលា
ម៉ោង១៩:២០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ ចំណុចក្រវ៉ាត់ព្រំដែនបង្គោលលាក់ចន្លោះលេខ៣៤និង៣៥
ស្ថិតក្នុងភូមិស្រែសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង
ខេត្ត​ស្ទឺងត្រែង។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ​ផែង ផាន់ណាង៉ៅ អាយុ​៥០ឆ្នាំ​ ជនជាតិឡាវ​ មុខរបរ​កសិករ មានស្រុកកំណើតនៅភូមិណាចាន ស្រុកសុកូម៉ា ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម្សៅគ្រាមពណ៍សរថ្លាមេតំហ្វេតាមីន ice ចំនួន​០២កញ្ចប់ធំ​ ដែលមានទម្ងន់​សរុប២១២៥.៥ក្រាម(សាច់ថ្នាំញៀនសុទ្ធ)។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលថខេត្តដើម្បីសួរនាំបន្ថែមនិងកសាងសុំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការចាត់ការទៅតាមនីតិវិធី ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print