អភិបាលខណ្ឌច្បារអំពៅស្នើអោយមន្ត្រីទាំងអស់កុំអនុវត្តការដោយរវើរវាយ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីក្រុមការងារ ទាំងអស់ត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវ ធ្វើដោយឆន្ទះ ត្រូវមានបេះដូងតែមួយ រួមចិត្ត រួមគិត រួមគ្នាអនុវត្ត  ធ្វើអ្វីៗត្រូវមានតម្លាភាព និងគណៈនីយភាព នេះជាការលើកឡើងរបស់លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិវឌ្ឍន៍ស្ថាប័នរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥នេះ  ។

IMG-20151009-WA0035

ពិធីនេះ ធ្វើឡើងក្រោមវត្តមានលោក អ៊ុំ ម៉ារ៉េត ប្រធាន និងលោក អ៊ាង សុីផាន អភិបាលនៃគណៈអភិបាលខណ្ឌ និងមានសមាសភាពចូលរួម ចំនួន ៦០រូប មកពីការិយាល័យជំនាញ ទាំង១០របស់រដ្ឋបាលខណ្ឌច្បារអំពៅ ។

គោលដៅរួមនៃការបើកសិក្ខាសាលានេះ សំដៅលើការបណ្តុះបណ្តាល អោយយល់ដឹងពីទស្សនទាន នៃការអភិវឌ្ឍន៍សមត្ថភាព និងការអភិវឌ្ឍន៍ស្ថាប័ន ។ ចំណុចទី២ បណ្តុះបណ្តាល អោយមន្ត្រីទាំងអស់ អាចកំណត់នូវសមាសធាតុ សំខាន់ៗនៃការអភិវឌ្ឍន៍ ស្ថាប័ន អាចកំណត់បានអ្នក ពាក់ព័ន្ធ និងការអភិវឌ្ឍន៍ស្ថាប័ន អាចកំណត់បាននូវជំហ៊ានសំខាន់ៗ ក្នុងដំណើរការអភិវឌ្ឍន៍ស្ថាប័ន និងចំណុចចុងក្រោយ បណ្តុះបណ្តាលអោយមន្ត្រី បានស្វែងយល់វិធីសាស្ត្រផ្សេងៗសម្រាប់ការអភិវឌ្ឍន៍ ស្ថាប័ន និងសមត្ថភាព ។

លោក អ៊ាង សុីផាន បានថ្លែងក្នុងពិធីបើកសិក្ខា យ៉ាងដូច្នេះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយបញ្ញាញាណ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញអោយអនុវត្ត គោលនយោបាយកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលរួមមាន ៤ចំណុច សំខាន់ៗ ។

  1. ក្របខណ្ឌយុទ្ឋសាស្ត្រស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។
  2. ច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ។
  3. កម្មវិធីជាតិរយៈ ១០ឆ្នាំ សម្រាប់អភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។
  4. ផែនការអនុវត្តរយៈបីឆ្នាំ ជំហានទី២ ។

លើសពីនេះទៀត រាជរដ្ឋាភិបាលក៏បានដាក់ចេញផងដែរ នូវលិខិតបទដ្ឋាន គតិយុត្តនានា ពាក់ព័ន្ធរចនាសម្ព័ន្ធប្រព័ន្ធ និងនីតិវិធីនានា សម្រាប់ការគ្រប់គ្រង និងការបំពេញការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ផ្អែកលើមូលដ្ឋានគតិយុត្ត ទាំងនេះ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី១ និងអាណត្តិទី២ ត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោតអសកល ប្រកបដោយភាពយុត្តិធម៍ សេរី ត្រឹមត្រូវ និងមានតម្លាភាព ។

នៅចុងបញ្ចប់នៃអង្គសិក្ខាសាលា លោក អ៊ាង សុីផាន អភិបាលនៃគណៈអភិបាលខណ្ឌ បានស្នើសុំអោយ អស់លោក លោកស្រី យកចិត្តទុកដាក់តាមដាន រាល់ការបង្ហាញរបស់ក្រុមការងារ និងមានចម្ងល់លើកឡើង ដើម្បីអោយអង្គសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការអភិវឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលខណ្ឌច្បារអំពៅ របស់យើងទទួលបានលទ្ធផលជាវិជ្ជមាន ៕

IMG-20151009-WA0037 IMG-20151009-WA0032 IMG-20151009-WA0034 20151009_103655

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print