ភ្នំពេញ៖ ការលេងល្បែងសុីសងមិនថាតូចមិនថាធំនោះទេអោយតែលេងគឺខុសនិងច្បាប់ទាំងអស់ដូចជាករណីប៉ូលីសឃាត់ខ្លួនមនុស្សចំនួន៥នាក់នេះអញ្ចឹងដែលពួកគាត់បាននាំគ្នាលេងល្បែងសុីសង(បៀរ) កាលពីវេលាម៉ោង០៣ និង៣០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០៧ នៅចំណុចតាមផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលទឹកថ្លាបានអោយដឹងថាអ្នកលេងល្បងសុីសងទាំង ៧នាក់ដែលឃាត់នេះទី ១.ឈ្មោះ លឹម ដូឡា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ២.ឈ្មោះ ហន គឹមធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ ស្នាក់នៅ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ៣.ឈ្មោះ ស៊ិន ណេ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ៤.ឈ្មោះ ប្រាក់ សាវិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករបើករថយន្ត ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ ។ ៥.ឈ្មោះ យ៉ិ សំអូន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ៦.ឈ្មោះ ជាង គួយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ៧.ឈ្មោះ អ៊ូ ឆែម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់គ្មាន ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក មាន លុយចំនួន ៣៦០០០រៀល, បៀរចំនួន០២ហ៊ូរ,ម៉ូតូចំនួន ០២គ្រឿង ម៉ូតូសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ ក-៣៣១៤ ភព១ ,ម៉ូតូសង់កូរ៉េពណ៌ក្រហម គ្មានស្លាកលេខ។
លោកនាយប៉ុស្តិ៍បានអោយដឹងថា មុនពេលឃាត់ខ្លួនគឺ កម្លាំងប៉ុស្តិ៍ បានធ្វើការល្បាតក្នុងភូមិសាស្រ្តលុះមកដល់ចំណុចខាងលើ បានឃើញជនសង្ស័យ០៧នាក់ កំពុងអង្គុយលេងបៀរតាមផ្លូវ ហើយកម្លាំងល្បាតយើងបានឃាត់ខ្លួនពួកគាត់យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។
បច្ចុប្បន្ន៖ ជនសង្ស័យទាំង៧នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីបន្ត ៕ តុង សីហា