មន្ត្រីប៉ូលិសអាមេរិកបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា មានករណីផ្ទុះអាវុធកើតឡើងនៅក្នុងភោជនីយដ្ឋានមួយនៅកណ្តាលទីក្រុង Charleston រដ្ឋ កាលីហ្វ័រនីញ៉ា បណ្តាលឲ្យបុគ្គលិកម្នាក់ស្លាប់ដោយត្រូវគ្រាប់កាំភ្លើង។
អភិបាលក្រុង Charleston John Tecklenburg បានប្រកាសថា ហេតុការណ៍ផ្ទុះអាវុធខាងលើបានបញ្ចប់ក្រោយពេលដែលប៉ូលិសបាញ់ជនដៃដល់ឲ្យរងរបួសធ្ងន់ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណាប់ខ្មាំងត្រូវបានដោះលែងដោយសុវត្ថិភាព។
តាមការប្រកាសរបស់ប៉ូលិសបានបញ្ជាក់ថា ជនដៃដល់ក៏ជាបុគ្គលិករបស់ភោជនីយដ្ឋាននោះដែរ។ ដោយសារតែខកចិត្ត ទើបផ្ទុះអាវុធទៅលើមេចុងភៅនៅភោជនីយដ្ឋាន រួចចាប់មនុស្សនៅទីនោះធ្វើជាចំណាប់ខ្មាំង។ កម្លាំងប៉ូលិសពិសេសក៏បានទៅកាន់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព និងរ៉ុករកខ្លាចមានការបង្កៃគ្រាប់បែក។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានអភិបាលក្រុងលោក Charleston John Tecklenburg បានបញ្ជាក់ថា ការផ្ទុះអាវុធខាងលើមិនជាប់ពាក់ព័ន្ធនឹងសកម្មភាបវាយប្រហារភេរវកម្ម ឬក៏ប្រកាន់ពូជសាសន៍នោះឡើយ។ ទីតាំងភោជនីយដ្ឋានដែលរងការបាញ់ប្រហារនោះស្ថិតនៅជិតព្រះវិហារ Emanuel AME ជាទីកន្លែងដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារសម្លាប់មនុស្ស៩នាក់ ជាជនជាតិស្បែកខ្មៅកាលពីឆ្នាំ២០១៥ ហើយត្រូវបានកាត់ទោសប្រហារជីវិត នៅឆ្នាំ២០១៧៕ ម៉ែវ សាធី