ភ្នំពេញ៖ ស្ត្រីម្នាក់បានមកធ្វើជាមកទិញចិញ្ចៀនមាសនៅក្នុងផ្សារពោធិ៍ចិនតុងខណះម្ចាស់កំពុងរវល់លក់ស្រាប់តែស្ត្រីនោះយកជញ្ញជៀនដេញចេញតែត្រូវម្ចាស់ឃើញទៀតក៏ចាប់ប្រគល់អោយសមត្ថកិច្ចកាលពីវេលាម៉ោង១៧និង៥០នាទីល្ងាចថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចតូបលេខ១០០A
ផ្សារពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ទូច ស្រីម៉ៅ ភេទ ស្រីអាយុ២៥ឆ្នាំ ស្នាក់នៅម្តុំសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ជនរងគ្រោះ សួង ដាវី ភេទស្រីអាយុ៣២ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមការបំភ្លឺពីជនរងគ្រោះ ឈ្មោះ សួង ដាវី បានឲដឹងថា ៖ មុនពេលកើតហេតុនៅថ្ងៃទី ២៧ សីហា ឆ្នាំ២០១៧ ម៉ោងប្រហែល ១៧និង៣០នាទី
ជនរងគ្រោះកំពុងអង្គុយលក់គ្រឿងអលង្ការ(លក់មាស) នៅតូបលេខ១០០A ផ្សារពោធិ៍ចិនតុង លុះដល់ម៉ោង ១៧និង៥០នាទី មានជនសង្ស័យបានមករកទិញគ្រឿងអលង្ការនៅតូបជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះកំពុងរវល់លក់ ស្រាប់តែជនសង្ស័យបាន
ពាក់ចិញ្ចៀនមួយវង់នឹងដៃ ដើរចេញ តែត្រូវជនរងគ្រោះឃើញទាន់ ស្រែកនិងឃាត់ជនសង្ស័យប្រគល់ជូនសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវរបញ្ចូនទៅកាន់ផ្នែកជំនាញយុត្តិធម៍នៃអធិការរដ្ធាននគរបាលខណ្ឌពោធិ៍សេនជ័យដើម្បីចាត់ការបន្ត។សុខាសែនជ័យ