ភ្នំពេញ : ជាសន្តិសុខឯកជនដេកស្លាប់នៅក្នុងរ៉ឺម៉កម៉ួតូកង់បី ដែលគេស្គាល់ថាជាអ្នកយាមហាងនៅក្នុងកោះពេជ្រ មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចហាងមួយកន្លែងនៅក្នុងកោះពេជ្រ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ញ៉ាញ សាំង ភេទប្រុស អាយុ៦៧ឆ្នាំ មានស្រុកកំណើតស្រុកប៉ាទី ខេត្តតាកែវ ជនជាតិខ្មែរ មុខរបរជាសន្ដិសុខឯកជនអ្នកយាមហាង ។
បើតាមប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់ថាមុនកើតហេតុបានជនរងគ្រោះខាងលើបានមកដេកនៅលើមូ៉តូកង់បីយូរពេកដោយមិនឃើញងើបក៏ត្រូវមានសន្តិសុខដូចគ្នានោះបានដើរទៅដាស់តែមិនងើបសោះក៏បានដឹងថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ។ភ្លាមៗនោះសន្តិសុខដូចគ្នាបានរត់មកម្ចាស់កង់ម៉ូតូបីខាងលើថាជនរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយក្រោយមកក៏បាននាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញ់ក៏បានចុុះមកធ្វើកោសលវិឆ្ច័យផងដែលបន្ទាប់ពីសមត្ថកិច្ចជំនាញ់បានចុុះមកធ្វើកោសលវិឆ្ច័យអស់ពេលជាង២ម៉ោងរួចមក ក្រុមអ្នកសារព៍ត៌មានបានទៅសួរនាំប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថាបុរសរងគ្រោះដែលបានស្លាប់ខាងលើនេះសង្ស័យដោយសារតែ(ខ្យល់គ ) ។
បច្ចុប្បន្នសពត្រូវបានយកទៅបុណ្យតាមប្រពីណៃ ៕ ស រស្មី