ជំនួយការផ្នែកគណនេយ្យ លោកស្នងការ ជួន សុវណ្ណ បានដកកាំភ្លើងខ្លីបាញ់សម្លាប់ប្រពន្ធ រួចបាញ់ក្បាលសម្លាប់ខ្លួនឯងតាមក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ លោក ខៀវ កូណែល ដែលជាជំនួយការផ្នែកគណនេយ្យ លោកស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ និងជាកូនបង្កើតរបស់លោក ខៀវ កូឡា ដែលជាអ្នកសារព័ត៌មានជើងចាស់ដ៏ល្បីឈ្មោះនៅស្ថានីទូរទស្សន៍ CTN បានដកកាំភ្លើងខ្លីបាញ់សម្លាប់ប្រពន្ធ រួចបាញ់ក្បាលសម្លាប់ខ្លួនឯងតាមក្រោយ បណ្ដាលឲ្យស្លាប់ទាំងប្ដីនិងប្រពន្ធ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសាច់ញាតិក្រុមគ្រួសារ រួមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ នៅវេលាម៉ោង ៨និង៣០ នាទី យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅក្នុងផ្ទះល្វែងរបស់ជនរងគ្រោះប្តីប្រពន្ធទាំង២នាក់ ក្បែរខនដូរ៩៩៩ ផ្លូវលេខ២១ BT ក្រុម១ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីឃាតកម្ម (ប្ដីបាញ់សំលាប់ប្រពន្ធ រួចបាញ់សំលាប់ខ្លួនឯង) មូលហេតុប្រចណ្ឌ័គ្នាខាងលើនេះត្រូវបានសមត្ថកិច្ចស្គាល់ឈ្មោះទាំង២នាក់ ទី១ឈ្មោះ ខៀវ កូណែល ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ការិយាល័យគណនីនៃស្នងការនគបាលរាជធានី លោក ផ្កាយ៤ ជួន សុវណ្ណ (គ្រាប់កាំភ្លើងបាញ់ត្រូវសៀតថ្កាខាងស្ដាំធ្លាយមកសៀតថ្កាខាងឆ្វេង បាញ់ខ្លួនឯង ដោយកាំភ្លើងម៉ាក់ឡុក) និងទី២ឈ្មោះ យេង លក្ខិណា ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ បុគ្គលិកវិទ្យុទន្លេ ( គ្រាប់កាំភ្លើងបាញ់ត្រូវច​ថ្ពាល់ឆ្វេង ធ្លាយចិញ្ចើមស្ដាំ) ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ គឺស្នាក់នៅកន្លែងកើតហេតុខាងលើជាមួយគ្នា ។

បើយោងតាមបណ្ដាញហ្វេសបុករបស់ លោក ខៀវ កូណែល តាមរយៈ Facebook របស់លោក ដែលមានឈ្មោះថា «Konel Leakena» ជាឈ្មោះផ្សំឡើងរវាងឈ្មោះលោក និងភរិយា។ តាមរយៈឈ្មោះលើ Facebook នេះ គេអាចសន្និដ្ឋានថា លោក កូណែល ស្រឡាញ់ភរិយាខ្លាំង ព្រោះសម្បីតែឈ្មោះលើ Facebook ក៏រំលេចឈ្មោះភរិយារបស់លោកផងដែរ។ ក្រៅពីយកឈ្មោះភរិយាមកភ្ជាប់ឈ្មោះខ្លួនដាក់ជាឈ្មោះនៅលើ Facebook ហើយនោះ លោក ខៀវ កូណែល បានបង្ហាញរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយ ភរិយារបស់លោក មានដូចជារូបភាពក្នុងពេលរៀបអាពាហ៍ពិពាហ៍ និងរូបភាពពេលដើរលេងកម្សាន្តផងដែរ។ លោក កូណែល ធ្លាប់បានសរសេរបង្ហាញពីទំហំ ក្តីស្រឡាញ់នៅក្នុងបេះដូងរបស់លោកចំពោះភរិយាថា «មនុស្សប្រុសកើតមកសម្រាប់តែលួង មិនមែនសម្រាប់ង៉ក់ងរនោះទេ ព្រោះព្រះជាម្ចាស់បាន បង្កើតមនុស្សប្រុសមកឲ្យមានដុះសាច់លើសហើយ… មិនអាចមានអ្វីត្រូវលើសមនុស្សស្រីបានទៀតទេ…លួងរហូតទៅ! សំណព្វ 70 80 90…100 and My Only One!»។

ដោយឡែកនៅលើទំព័រ Facebook ភរិយាវិញ ក៏បានបង្ហាញផ្អែមល្ហែមមិនចាញ់ស្វាមីនោះឡើយ។ តាមរយៈ Facebook ឈ្មោះ «Leakhena Yeng» ស្រ្តីជាភរិយារូបនេះ បានបង្ហាញរូបភាព និងសារផ្អែមល្ហែមជាច្រើនមិនចាញ់ស្វាមីនោះឡើយ។ និយាយជារួមនៅលើទំព័រ Facebook គូស្វាមីភរិយានេះ គឺមានតែភាពល្ហែមប្រៀបដូចស្រមោច និងស្ករទៅហើយ។

បន្ថែមពីលើការបង្ហាញរូបភាពពោរពេញដោយក្តីស្រឡាញ់ហើយនោះ នៅថ្ងៃទី២៦ ខែសីហាម្សិលមិញ ពោលមុនពេលកើតហេតុការណ៍បាញ់សម្លាប់គ្នានេះ ស្រ្តីជាភរិយា ក៏បានបង្ហោះសារបង្ហាញពីការស្រឡាញ់ស្វាមី និងបានអួតសរសើរស្វាមីថា ជាមនុស្ស ដែលតែងតែអនុគ្រោះលើកលែងរាល់កំហុសឆ្គងរបស់ខ្លួន។

ស្រ្តីរងគ្រោះជាភរិយាបានសរសេរលើ Facebook របស់ខ្លួនយ៉ាងដូច្នេះថា «មានមនុស្សតិចបំផុតដែលអាចអត់ធ្មត់និងភាពឆេវឆាវ គ្មានហេតុផលរបស់យើងបាន តែមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលក្រៅពីអ្នកមានគុណយើង ដែលព្រមអភយ័អនុគ្រោះ ចំពោះកំហុសគ្រប់យ៉ាងរបស់យើង ព្រោះម្នាក់នោះជាមនុស្ស ដែលស្រលាញ់យើង ខ្លាំងជាងជីវិតរបស់គេ»។

ជុំវិញករណីខាងលើនេះ ទាំងនៅក្នុងបណ្ដាញសង្គមហ្វេសបុក ក៏ដូចជាប្រជាពលរដ្ឋរស់នៅជិតខាង បានសម្តែងការសោកស្តាយជាខ្លាំងចំពោះមរណភាពគូស្វាមីភរិយាមួយគូនេះជាខ្លាំង ដែលមិនគួរណាគិតខ្លីបែបនេះសោះ។ ហើយក្នុងករណីនេះ តាមការសន្និដ្ឋានពីមនុស្សម្នាដែលចោមរោមនៅកន្លែងកើតហេតុថា ការបាញ់សម្លាប់អាចផ្តើមចេញពីក្តីស្រឡាញ់លើសលុបរបស់ស្វាមីចំពោះភរិយា រហូតបង្កើតភ្លើងប្រចណ្ឌភ្លេចការពិចារណា ហើយកើតគំនិតថា «បើខ្លួនមិនបាន នរណាក៏មិនអាចយកមនុស្សដែលខ្លួនស្រឡាញ់នោះឡើយ»។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ជនដៃដល់ជាប្តី បានប្រើប្រាស់កាំភ្លើងខ្លីម៉ាកឡុក បាញ់ប្រពន្ធចំសៀតផ្កា១គ្រាប់ របួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យដែរ តាមស្ថានភាពធ្ងន់ធ្ងរពេក ក៏ស្លាប់ រួចបញ្ជូនមកកាន់លំនៅដ្ឋានដើមវិញ ។ ប្រភពដដែលបានបញ្ជាក់ថា ជនដៃដល់ជាប្តី បន្ទាប់ពីបាញ់ប្រហារប្រពន្ធហើយ ក៏សម្រេចចិត្តភ្លាមៗ យកកាំភ្លើងបាញ់សៀតផ្កាខ្លួនឯង១គ្រាប់ស្លាប់តែម្តង ។

គួរបញ្ចាក់ផងដែរថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋនៅក្បែខាងបានលឺសម្លេងជនរងគ្រោះជាប្តីប្រពន្ធ បានឈ្លោះទាស់ពាក្យសម្តីគ្នា បន្ទាប់មកក៏លឺសូផ្ទុះ អាវុធ ជាច្រើន គ្រាប់ រួចក៏ស្ងាត់ទៅ បន្ទាប់មកមានការ សង្ស័យអ្នកជិតខាងនិងសាច់ញាតិ បាននាំគ្នាទៅអើតមើលឃើញនារី រងគ្រោះនិង បុរសជាប្តីដេកដួលនៅក្នុងថ្លុកឈាម ក្នុង បន្ទាប់ ដោយង្ស័យ ថា ស្ត្រីរងគ្រោះជាប្រពន្ធ នៅមានដង្ហើម ក្រុមសាច់ញាតិ ក៏បាន បញ្ជួនទៅធ្វើការសង្គ្រោះប៉ុន្តែ គ្រូពេទ្យ បញ្ជាក់ថាស្លាប់ បាត់ហើយ ក្រុមគ្រួសារ ក៏ដឹកសាកសព្វយកមក ផ្ទះកន្លែងកើតហេតុវិញ ដើម្បី អោយសមត្ថកិច្ច ធ្វកោសល្យ វិឆ្ឆ័យ ។

ក្រោយពេលពីសមត្ថកិច្ចធ្វើកោសល្យវិច្ចយ័រួច បានសន្និដ្ឋានថា សពស្លាប់ដោយឃាតកម្ម និង ធ្វើអត្តឃាត ។ បន្ទាប់មកសពត្រូវបានសមត្តកិច្ចប្រគល់អោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណៃ ៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print