ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា លោក វរសេនីយ៍ឯក បោន បិន ត្រូវបានតែងតាំងមុខងារជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ចំណែកឯ លោក ឧត្តមសេនីយ៍ត្រី ឱ បូរិន ត្រូវបានតែងតាំងមុខងារជានាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ៕
...
ដោយ៖ សុខ ខេមរា