ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសចំនួន ១ម្នាក់បានរងរបួសធ្ងន់ និងរបួសស្រាលៗប៉ុន្មានទៀតផងដែរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ៣លើកផ្សេងៗគ្នា ទូរទាំងខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីមន្រ្តីជំនាញចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិធ្លក ឃុំស្យា ស្រុកកណ្ដៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើក បង្កឡើងដោយរថយន្តធុនធំ ១គ្រឿងដឹកស្រូវពេញ ធ្វើចរាចរណ៍មកដល់ចំណុចកើតហេតុបានរេចង្កូតធ្លាក់ស្នាមភ្លោះក្រឡាប់ផ្ងារជើង ប៉ុន្តែមិនបង្ករងរបួសធ្ងន់ធ្ងរដល់អ្នកបើកបរ និងអ្នករួមដំណើរនោះឡើយ ហើយក៍ពំមានរងការខូចខាតសម្បាតិសាធារណអ្វីនោះដែរ។
ប្រភពខាងលើបន្តថាលុះនៅយប់ថ្ងៃខែដដែល នៅលើកំណាត់ផ្លូវជាតិ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៩.១៥០ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកដែរ បង្កឡើងដោយអ្នកបើកបរ(រត់គេចបាត់)រថយន្តម៉ាក សុីណា ពណ៏ស គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចខាងលើបានឡើងវ៉ារថយន្ត ១គ្រឿងទៀតដែលកំពុងធ្វើដំណើរស្របទិសគ្នា ខណៈនោះក៍បានរេចង្កូតបុកម៉ូតូម៉ាក វីវ៉ា ពណ៏ខ្មៅ គ្មានស្លាកលេខ ដែលកំពុងធ្វើចរាចរណ៍បញ្រ្ជាស់ទិយសគ្នា បណ្ដាលឲ្យរងរបួសខាងភាគ្គីម៉ូតូយ៉ាងធ្ងន់ធ្ងរ ត្រូវបានសមត្តកិច្ចយកវត្ថុតាងទៅរក្សាទុកជាបណ្ដោះអាសន្ន។
ប្រភពដដែលខាងលើបន្តទៀតថា ដោយឡែក៖ នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ ៥ ស្ថិតក្នុងភូមិសាលាគំរួ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើកទៀត ដោយរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ យ 0727 ភព 3 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុកគូថរថយន្ត ១គ្រឿងទៀត ដែលបានធ្វើដំណើរបញ្រ្ចាស់ទិសគ្នាហើយបានបើកបត់ឆ្វេងដៃ បណ្ដាលឲ្យរងការខូចខាតមធ្យោបាយធ្វើដំណើ ចំណែកអ្នកបើកបរ និងអ្នករួមដំណើរមិនមានរងរបួសធ្ងន់ធ្ងរនោះទេ ហើយវត្ថុតាងរថយន្តទាំង ២គ្រឿងកំពុងសម្របសម្រួលគ្នា៕ បឹុម ពិន