ប៉ូលីសបញ្ជួនខ្លួនជនសង្ស័យ២៦នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៥ ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញលើសុំនុំរឿងចំនួន៥ករណីផ្សេងគ្នាកាលពីម៉ោង០៨និង៣០ព្រឹក ថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៧នេះ។ ក្នុងនោះមានពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់បើកល្បែងស៊ីសងខុសច្បាប់ប្រើហឹង្សា២ករណីនិង ជួញដូរគ្រឿងញៀនខុសច្បាប់។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាដោយមានបទបញ្ជារពីលោក អធិការខណ្ឌនិងមានការសំរបសំរួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានដាក់បញ្ជាអោយចុះសហការណ៍និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋានជាប្រចាំទើបលោកដឹកនាំកំលាំងតាមបណ្តាប៉ុស្តិ៍ទាំង៦ក្នុងខណ្ឌអោយដូចជាភ្លៀងរលឹមទើបឈានដល់ការឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

ជាមួយគ្នានោះដែសមត្ថកិច្ចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទូទៅមេត្តាចូលរួច កិច្ចសហការល្អ ជាមួយសមត្ថកិច្ចនិងអាជ្ញាធរដើម្បីកាត់បន្ថយបទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋានជាពិសេសពាក់ព័ន្ធទីតាំងសកម្មភាពបើកល្បែងស៊ីសងខុសច្បាប់ទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នេះតែម្តង។

គួររំលឹកថាជនសង្ស័យខាងលើនេះត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ ខណ្ឌនាពេលកន្លង មកហើយក្រោយពីធ្វើការសាកសួរចប់ក៍បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តងដើម្បីអោយតុលាកាចាត់ការបន្តតាមនិតិវិធីបន្ត ៕  តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print