ខេត្តកំពង់ស្ពឺ៖ រថយន្តរបស់ក្រុមហ៊ុនបៀរកម្ពុជាបានបើកបរ បង្កឲ្យមានគ្រោះថ្នាក់ទៀតហើយ នៅខេត្តកំពង់ស្ពឺ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុក នឹងរថយន្តស្របទិសគ្នាបណ្តាលឲ្យខូចខាត ។
សេចក្តីរាយការណ៍បន្តថា ករណីនេះកើតឡើងនៅលើផ្លូវលេខ៤១ ចន្លោះគីឡូម៉ត្រលេខ១៧_១៨ ចំណុចក្បាលថ្នល់ ភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ដែលរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C 2580 បើកបរដោយឈ្មោះព្រំ ថុល ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិផ្តៅពេន ឃុំតាំងក្រូចស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកបើកបររថយន្តស្រាបៀរកម្ពុជា បើកបរមកពីទិសខាងត្បូង ទៅទិសខាងជើង ដល់ចំណុចខាងលើ បានបទឆ្លងផ្លូវទៅខាងឆ្វេងដៃ ត្រូវបានរថយន្ត ម៉ាកហ៊ីណូ ដឹកថ្ម ក្បាលស កន្ទុយពណ៍ត្រីអ៊ីពាក់ស្លាកលេខ ភ្នំពេញ 3C 6900 បើកបរដោយឈ្មោះ ជឿន សំណាង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺក្រុមហ៊ុនអីស្មី បណ្តាលឲ្យដួលធ្លាយចេញស្រាបៀរកម្ពុជាពេញផ្លូវតែម្តង៕