ខេត្តកំពង់ធំ:ប្រភពព័ត៌មាននៅតំបន់នោះបានឲ្យដឹងថា: ព្រៃអង់តែនគឺជាព្រៃប្រវត្តិសាស្ត្រ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមក
ហើយ និងមានផ្ទៃដីសរុបទំហំ ៣១៤១៦ ហិតា ស្ថិតនៅក្នុងដែនសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើ ក្រយៀរ និងសង្កាត់រដ្ឋបាលព្រៃឈើទំរីង ក្នុងស្រុកចំនួន២ គឺស្រុកសន្ទុក និងស្រុកសណ្តាន់ ខេត្តកំពង់ធំ។
បច្ចុប្បន្នកំពុងតែរងនូវការកាប់បំផ្លិចបំផ្លាញពីសំណាក់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដោយមានឈ្មួញនៅពីក្រោយជាអ្នកចាំទិញ ផ្តល់ហិរញ្ញវត្ថុ រួមជា
មួយនិងមន្ត្រីរាជការអ្នកមានអំណាចនៅពីក្រោយខ្នងរងចាំទទួលទិញនៅពេលណាដែលគេកាប់រានបាន និង
ដុតបំផ្លាញរួច។ ចំណែកចំនុចដែលកំពុងតែកាប់បំផ្លិចបំផ្លាញខ្លាំងជាងគេគឺស្ថិតនៅក្នុងដែនសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើទំរីង ក្នុងស្រុកសណ្តាន់ ក្នុងតំបន់ព្រៃអង់តែននេះដែរ ក៏មានផ្ទៃដី១ចំនួនជារបស់
លោក ជា ផល ឋានៈផងដែរពាក់ព័ន្ធករណីខាងលើនេះ។
លោក ហូ គឹមឆេង នាយ សង្កាត់រដ្ឋបាលព្រៃឈើទំរីង ប្រាប់ថា: ចំពោះករណីខាងលើកំលាំងរបស់ លោកបានចុះធ្វើការ និងចងក្រងសំណុំរឿងបានជាច្រើនករណីមកហើយ បញ្ជូនទៅតុលាការខេត្ត ក្នុងនោះក៏ មានផ្ទៃដីប្រហែលជា៧ទៅ៨ហិតា ជារបស់លោក ជា ផល ផងដែរ។
ប៉ុន្តែលោក ជា ផលបានប្រាប់ថាដីខាងលើ
នេះ លោកបានទិញពីគេអស់រយៈពេលច្រើនឆ្នាំមកហើយ ។ ជុំវិញបញ្ហាខាងលើនេះដែរ លោក សៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ មិនអាចសុំការបំភ្លឺបានទេ!ដោយសារឃើញលេខទូរស័ព្ទរបស់អ្នកសារ ព័ត៌មានខលចូល លោកមិនទទួលតែម្តង!
លោក តឹប ញាតា នាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ប្រាប់ថា!ចំពោះបញ្ហាព្រៃអង់តែននេះគឺជាព្រៃ
ដែលរាជរដ្ឋាភិបាលជប៉ុន ក្រោមការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតជាស្ថានីយ៏អង្កេតស្រាវ ជ្រាវពីវដ្តចរន្តទឹកនៅតំបន់ទីជំរាលក្នុងប្រទេសកម្ពុជា អាស៊ី-មូសុង!យើងក៏បានបង្កើតសហគមន៏សហការ
គ្នាជាមួយអាជ្ញាធរនិងខាងជំនាញរដ្ឋបាលព្រៃឈើឲ្យចុះល្បាតក្នុងម៉ូតូ១គ្រឿង២០$ក្នុងថ្ងៃនិងមានប្រាក់ខែជាង១០០$ ទៅ២០០$ ក្នុង១ខែ!ហើយព្រៃអង់តែនកំពុងតែរៀបចំអនុក្រិត្យគម្រោងរេតបូក កាត់បន្ថយការ
បញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការរិចរិលព្រៃឈើ!ចំណែកករណីចូលកាប់រានដីព្រៃនោះកំលាំងរបស់យើងកម្រនិងចាប់បានជនសង្ស័យណាស់មូលហេតុពួកគាត់មានអាវុធក្នុងដៃ មិនឲ្យចាប់ខ្លួននោះទេ។
គឺមានតែកសាងសំនុំរឿងបញ្ជូនទៅតុលាការទេ!រីឯអ្នកចូលទៅកាប់ទន្ទ្រាននិងអ្នកចាំទទួលទិញដីព្រៃអង់តែនសុទ្ធតែខុសច្បាប់គឺមានទោសដូចគ្នា!រឿងនេះលោកនិងរាយការណ៏ជូនទៅអភិបាលខេត្ត។
ចំណែកប្រជាពលរដ្ឋនាំគ្នាំនិយាយរិះគន់ថា ព្រៃឈើនៅក្នុងទឹកដីស្រុកសណ្តាន់ បើទុក លោក សៅ
វណ្ណនី នាយផ្នែករដ្ឋបាលព្រឈើសណ្តាន់ លោក ចាន់ មុន្នីនាថ នាយសង្កាត់ព្រៃឈើសណ្តាន់ និងលោក ហ៊ូ គឹមឆេង នាយសង្កាត់ រដ្ឋបាលព្រៃឈើទំរីងតទៅទៀត!នោះព្រៃឈើដែលនៅសេសសល់ ច្បាស់ជានឹងត្រូវរ
លាយគ្មានសល់ជាក់ជាមិនខានឡើយ!ពួកគាត់សំនូមពរដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តា
មានវិធានការផង ដើម្បីការពារព្រៃឈើ ដែលនៅសេសសល់!។
ព្រៃអង់តែននិងត្រូវរលាយបើគ្មានការទប់ស្កាត់់ពីសមត្ថកិច្ចនឹងជំនាញពាក់់ព័ន្ធ
...