(ភ្នំពេញ) : ជនសង្ស័យ២នាក់ ត្រូវកម្លាំង នគរបាលប៉ុស្តិ៍ផ្សារដើមគ ឃាត់ខ្លួន បន្ទាប់ពីពួកគេបាន យកដែកបូមម៉ូតូ និងញញួរ វាយទៅជនរងគ្រោះពីក្រោយ កាលពីម៉ោង ២០នឹង៣០នាទីយប់ ថ្ងៃទី ០៤កក្កដា ២០១៥ បណ្តាលឱ្យរបួស ហើយរត់គេចខ្លួនបាត់ ពីបទហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស(យកញញួរវាយក្បាល ពីក្រោយ បណ្តាលឱ្យរបួស ១០ថ្នេរ) ។
ករណីឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលេីនេះបានធ្វេីឡេីងនៅវេលាម៉ោង ១០នឹង៤៥នាទីព្រឹក ថ្ងៃទី០៥កក្កដា ២០១៥ នៅចំណុចផ្សារនាគមាស ក្រុមទី៧ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យថា ជនសង្ស័យ២នាក់នេះទី១-ឈឹម កេន ហៅ កេន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអូសរទេះបន្លែ ស្នាក់នៅភូមិត្រពាំងស្តៅ ឃុំត្រពាំងស្គន់ ស្រុកស្វាយ រៀង ខេត្តស្វាយរៀង ទី២ឈ្មោះ-សេង ថា ហៅ ត្រង៉ោល អាយុ៣២ឆ្នាំ មុខរបរកម្មករអូសបន្លែ មានទីលំនៅភូមិព្រៃជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ចំណែកឯ ជនរងគ្រោះ ជ័យ ថន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ កម្មករអូសរទេះបន្លែដូចគ្នា មានទីលំនៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
ប្រភពដដែរ បានបន្តរទៀតថា នៅមុនពេលឃាត់ខ្លួន ជនដៃដល់ទាំង២នាក់នេះ គឺជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅកន្លែងនគរបាលប៉ុស្តិ៍ផ្សារដេីមគភ្លាមៗដេីម្បីជួយអន្តរគមន៍ចាប់ជនដៃដល់ បន្តពីជនរងគ្រោះដាក់ពាក្យបណ្តឹងហេីយ សមត្ថកិច្ចធ្វេីការស្រាវជ្រាវ រហូតដល់ព្រឹកម៉ោងជាង១០ទើបចាប់ខ្លួនបានតែម្តង ។
សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃកេីតហេតុវេលាម៉ោង ២០នឹង៣០នាទីយប់ថ្ងៃទី៤ខែកក្តដាឆ្នាំ២០១៥ មានកម្មករម្នាក់ កំពុងបោសសំរាម ស្រាប់តែពេលនោះមានជនសង្ស័យ០២នាក់ បានមកក្បែររួចស្តីឱ្យថា កើបសំរាមឮរំខានពួកខ្លួនដែលកំពុង ដេក។ ភ្លាមនោះជនរងគ្រោះ បានប្រាប់អ្នកទាំងពីរថា កុំស្តីឱ្យអ្នកកើបសំរាមអី ស្រាប់តែពេលនោះ ជនសង្ស័យទាំង០២នាក់ បានស្ទុះ ទៅយកដែកបូមម៉ូតូ និងញញួរ វាយទៅជនរងគ្រោះពីក្រោយ បណ្តាលឱ្យរបួស ហើយរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕