ប៉ូលីសប៉ុស្ត៍ភ្នំពេញថ្មីនិងប៉ុស្ត៍ទឹកថ្លា ឃាត់ខ្លួនយុវជន១០នាក់ ក្រោយរកឃើញមានផ្ទុកសារធាតុថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ÷ កម្លាំងនគរបាលរដ្ឋបាលប៉ុស្ត៍ភ្នំពេញថ្មីនិងប៉ុស្ត៍ទឹកថ្លា បានឃាត់ខ្លួន យុវជនក្មេងៗចំនួន១០នាក់ ជាបន្តបន្ទាប់ កាលពីចន្លោះយប់ថ្ងៃទី៣០-៣១ខែសីហា ឆ្នាំ២០១៧ ពីបទប្រើប្រាស់ថ្នាំញៀនខុសច្បាប់តាម ការត្រួតពិនិត្យ ទឹកនោមពួកគេរកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀន។

លោក អនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្ត៍នគរបាលរដ្ឋបាល សង្កាត់ទឹកថ្លា បានរាយការណ៍ថា÷ បុរសចំនួន៦នាក់ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង២៤និង៣០នាទី យប់ថ្ងៃទី៣ខែសីហា ឆ្នាំ២០១៧ដោយការសហការមួយកម្លាំងនគរបាលអន្តរាគមន៍របស់អធិការដ្ឋានខណ្ឌ នៅតាមផ្លូវសាធារណៈក្នុងភូមិទ្រុងមាន់។ បន្ទាប់មកមន្ត្រីជំនាញបានត្រួតពិនិត្យទឹកនោមរបស់ពួកគេរកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀននៅក្នុងទឹកនោម ទើបធ្វើការឃាត់ខ្លួនពីបទប្រើប្រាស់ថ្នាំញៀន
ខុសច្បាប់។

ប៉ូលិសបានបញ្ជាក់ថា÷ ក្នុងនោះក្រុមទី១ មានគ្នាចំនួន៦នាក់មាន១,ឈ្មោះ ហុង រតនា អាយុ២៥ឆ្នាំ មានទីលំនៅសង្កាត់ឃ្មួញ។ ២,ឈ្មោ អៃ ណា អាយុ២២ឆ្នាំ មានទីលំនៅ សង្កាត់វោមចៅ។ ៣,ឈ្មោះ ហ៊ុន ថាន់ អាយុ២៤ឆ្នាំ មានទីលំនៅសង្កាត់ កំបូល។ ៤, ឈ្មោះ អៃ ចំរើន អាយុ១៨ឆ្នាំ ទីលំនៅសង្កាត់ទួលសង្កែ។ ៥,ឈ្មោះ ទ្រី វ៉ា អាយុ២៤ឆ្នាំ មានទីលំនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
៦,ឈ្មោះ ផេង ផាន់ណា អាយុ២០ឆ្នាំ ទីលំនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ពួកគេត្រូវបានប៉ូលិសបញ្ជាក់ថា ជាក្រុមជនគ្មានមុខរបរធ្វើ។បន្ទាប់មកក្រុមទី២ ត្រូវបានឃាត់ខ្លួននៅ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី មានចំនួន៤នាក់ ១,ឈ្មោះ លី មិញ អាយុ ២០ឆ្នាំ មានទីលំនៅ សង្កាត់ភ្នំពេញថ្មី។ ២,ឈ្មោះឆេម រាជ អាយុ១៨ឆ្នាំ មានទីលំនៅ សង្កាត់ភ្នំពេញថ្មី។ ៣, ឈ្មោះ ភន សៀកឡេង អាយុ១៨ឆ្នាំ មានទីលំនៅ សង្កាត់ស្ទឹងមានជ័យ។ ៤,ឈ្មោះ រុន រាសី អាយុ២៥ឆ្នាំ មានទីលំនៅ សង្កាត់ស្ទឹងមានជ័យ។ តាមចម្លើយសាកសួរ ពួកគេជាជនគ្មានមុខរបរនិងស្នាក់នៅផ្ទះជួលទាំងអស់គ្នាហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីពិនិត្យទឹកនោម រកឃើញសារធាតុថ្នាំញៀនទាំងអស់គ្នា៕  តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print