ជនដៃដល់ដែលធ្វើសកម្មភាពឆក់ការបូបពីជនបរទេសកាលពី៣ថ្ងៃមុនត្រូវប៉ូលីសចាប់បានម្នាក់ទៀតហើយ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ទៀតហើយដែលជាអ្នកឆក់យកការបូបពីជនបរទេកាលពី៣ថ្ងៃមុនយកលុយនិងទូរស័ព្ទដៃអស់ជិត៦០០ដុល្លារួមនិងបក្ខពួកនោះឥឡូវត្រូវប៉ូលីសខណ្ឌសែនសុខសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនបានហើយបន្ទាប់ពីធ្វើការស្រាវជ្រាវ។

ប៉ូលីសនិយាយថា ជនសង្ស័យខាងលើនេះមានឈ្មោះ ផាន់ សារុណ ភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ដែលកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧ នៅចំណុចភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ប្រភពបន្តថា៖ ការឃាត់ខ្លួនជនសង្ស័យរូបនេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយនិងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនបក្ខពួកគេចំនួន៥នាក់ជាបន្តបន្ទាប់កាលពីថ្ងទី៣០ខែសីហាឆ្នាំ២០១៧កន្លងទៅហើយក៍បន្តនិតិវិធីតាមស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនជនដៃដល់រូបនេះបានបន្ថែមទៀត។

សូមរំលឹកថាកាលពីម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវ២០០៤ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។មានករណីក្រុមជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់ការបូបពីជនបរទេសយកលុយបានជិត៦០០ដុល្លាបានសម្រេចហើយជិះគេចខ្លួនចូលមកដីឡូតិ៍មួយកន្លែងខាងដែលផ្ទះនោះទិញលក់អេតចាយ។

បុរសរងគ្រោះឈ្មោះ Matthias Lendi ភេទប្រុសអាយុ៤០ឆ្នាំជាជនជាតិញ៉ូហ្សីលែន ជាអ្នកទេសចរណ៍។

ប្រភពពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់បានជីះម៉ូតូកង់បីមានគ្នា៥នាក់មានស្ត្រី០៣តាមបណ្តោយផ្លូវ២០០៤ខណះមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមមកពីក្រោយធ្វើសកម្មភាពឆក់កាបូបពណ៌ខ្មៅដែលប្រពន្ធគាត់ដាក់ពីមុខបានសម្រេចតែម្តងហើយ
ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានភ្លាមៗគាត់ជា(ជនរងគ្រោះ)បានជិះម៉ូតូឌុបដេញតាមពីក្រោយដោយបើកGPSតាមពីក្រោយរហូតមកដល់ចំណុចដីឡូតិ៍មួយកន្លែងនៅភូមិទំនប់១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខក៍បានតាមទាន់ជនសង្ស័យខាងលើមានគ្នា០៣នាក់ជិះម៉ូតូ២គ្រឿងដោយម៉ូតូមួយម៉ាក់ឌ្រឹមសង់និងមួយគ្រឿងម៉ាកនិកពណ៌ក្រហមខ្មៅចូលឃ្លាំងខាងលើបាត់។

ប្រភពដដែលបានប្រាប់ទៀតថាខណះដេញមកទាន់នៅឃ្លាំងខាងលើស្រាប់តែជនសង្ស័យទាំង០៣នាក់បានចេញពីឃ្លាំងវិញវ៉ាក់អឺរនិងជនរងគ្រោះមកដល់និងនាំគ្នាប្រុងវាយតដៃទៅលើជនរងគ្រោះវិញនិងនាំគ្នាជិះម៉ូតូគេចម្តងទៀតបាត់អស់ទៅ។

ប៉ុន្តែក្រោយជនទាំងបីចេញផុតគាត់បានឆែកទូរស័ព្ទតាមGPSម្តងទៀតស្រាប់តែលែងឃើញលោតGPSជនរងគ្រោះក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយមកធ្វើការត្រួតពិនិត្យទីតាំងខាងលើ។

តាមការបញ្ជាក់របស់ជនរងគ្រោះបានប្រាប់ថានៅក្នុងកាបូបដែលបាត់មានទូរស័ព្ទដៃម៉ាកអាយហ្វូនសិចមួយគ្រឿងលុយ
៤០០ដុល្លានិងVISA ABAមួយសន្លឹកសរុបជាប្រាក់អស់ជិត៦០០ដុល្លា។ បច្ចុប្បន្នក្រុមជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកា៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print