ខេត្តបន្ទាយមានជ័យ៖ មនុស្សយ៉ាងតិច មិនក្រោមពី៣ ទៅ៤នាក់នោះទេ បានស្លាប់ និងរងរបួស បន្ទាប់ពីហេតុការណ៍ផ្ទុះរថយន្តដឹកផៅគ្រាប់បែកយ៉ាងកក្រើកតែម្តង ។
រថយន្តដឹកផៅគ្រាប់បែកនេះបានខូចខាតទាំងស្រុង ខណៈដែលលំនៅឋានប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ ប៉ើងដំបូលក្បឿង ខូចរបងផ្ទះ៣ទៅ៤ខ្នងផងដែរ។
សាកសពជនរងគ្រោះដែលពេលនេះ សមត្ថកិច្ចរកឃើញ២នាក់ ប៉ុន្តែខ្ទេចខ្ទីតែម្តង ។ រីឯអ្នករងរបួសមានចំនួន២នាក់ផងដែរ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។
គេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យហេតុការណ៍ផ្ទុះរថយន្តនេះកើតឡើងនៅឡើយទេ សមត្ថកិច្ចជំនាញបាននិងកំពុងត្រួតពិនិត្យស្រាវជ្រាវ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែកញ្ញា នេះរថយន្តដឹកផៅគ្រាប់បែកខាងលើ ខណៈកំពុងចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥ មកដល់ចំណុចភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមណ្ឌលបុរី ខេត្តបន្ទាយមានជ័យ ស្រាប់តែផ្ទុះយ៉ាងកក្រើកមេឃកក្រើកផែនដីតែម្តង។ រថយន្តនេះបានគោលដៅចេញពីប៉ោយប៉ែតឆ្ពោះទៅកាន់ខេត្តបាត់ដំបង ៕ សំ វិច្ឆិកា